ចិន៖ អ្នកស្រុកនៅក្រុងប៉េកាំង និងក្រុងសៀងហៃ បានសំដែងនូវអារម្មណ៍ធូស្រាលនៅថ្ងៃសុក្រនេះ ខណៈដែល ការតំរូវឲ្យធ្វើតេស្ដ និងច្បាប់ចត្ដាឡីស័កបញ្ចប់បន្ដិចម្ដងៗ នៅក្រុងមួយចំនួនក្នុងប្រទេសចិន។
អ្នកស្រុកក្រុងប៉េកាំងម្នាក់ បានប្រាប់អ្នកយកព័ត៌មានរ៉ូយទ័រថា លោកមានអារម្មណ៍ថា សំឡេងប្រជាជនជាចុងក្រោយត្រូវបានគេស្ដាប់ឮហើយ។ ការបម្រែបម្រួលនយោបាយនេះ បន្ទាប់ពីមានការផ្ទុះកំហឹងទៅលើវិធានការរឹតបន្ដឹងដ៏ខ្លាំងជាងគេបំផុត ដើម្បីទប់ស្កាត់ការតវ៉ា ដែលមិនធ្លាប់មាននៅក្នុងចិនដីគោក ចាប់តាំងពីប្រធានាធិបតី ស៊ីជីពីងបានឡើងកាន់អំណាចក្នុងឆ្នាំ២០១២មក។
ប្រទេសចិនបានចាប់ផ្ដើមប្រកាសបន្ធូបន្ថយច្បាប់ចត្ដាឡីស័កកូវីដ១៩ នៅប៉ុន្មានថ្ងៃនេះ ហើយបានបន្ថយ ការធ្វើតេស្ដនូវមនុស្សជាក្រុមធំៗ បើទោះបីករណីឆ្លងនៅទូទាំងប្រទេសនៅតែមានក៏ដោយ៕ អត្ថបទ៖ មករា