ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ម្សិលមិញ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស០៧នាក់ រកឃើញតែ០៣នាក់មានជាប់ពាក់ព័ន្ធ

2022/12/03 06:58:12 pm        72

ភ្នំពេញ ៖ រង្វង់ប្រតិបត្តិការពេញមួយថ្ងៃរបស់សមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ និងកាច់.ក ម៉ូតូយ៉ាងសកម្មកាលពីវេលាពេញមួយថ្ងៃម្សិលមិញ សមត្ថកិច្ចឃាត់មនុស្សសរុប០៧នាក់ ប៉ុន្តែក្នុងនោះរកឃើញ មានតែ០៣នាក់ប៉ុណ្ណោះ មានជាប់ពាក់ព័ន្ធ ដោយឡែក ០៤នាក់ទៀត ត្រូវបានអនុញ្ញាត្តិអោយត្រឡប់ទៅផ្ទះវិញ ។

ជនសង្ស័យ០៣នាក់ ដែលត្រូវបានឃាត់ខ្លួន បន្តនីតិវិធី មាមឈ្មោះ ៖ ទី១ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពុនសាង ស្រុកព្រៃកបាស ខេត្តតាកែវ។ ទី២ ឈ្មោះ អែល ហិល ភេទប្រុស អាយុ២៧ឆ្នាំ មុខមិនពិតប្រាកដ ស្នាក់នៅវត្តស្ទឹងមានជ័យ មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ និងទី៣ ឈ្មោះ ជុំ វិរៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មី មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

គួររំលឹកថា កាលពីវេលាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ពោលគឺពេញមួយថ្ងៃតែម្តង កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំកម្លាំង និងបញ្ជារផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការ ក្នុងការស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នូវក្រុមជនសង្ស័យ ពាក់ព័ន្ធនឹង ករណី កាច់.ក ម៉ូតូ និងប្លន់ប្រដាប់អាវុធយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើង ក្នុងភូមិសាស្ត្រជាច្រើនខណ្ឌ ។

ក្នុងប្រតិបត្តិការដដែលនោះ សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ០២គ្រឿង រថយន្តមួយគ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផងដែរ ដូចជាស្លាកលេខម៉ូតូ សម្ភារះសម្រាប់ធ្វើសកម្មភាពកាច់.ក ម៉ូតូ និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ ៕ លីហេង & កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm