រដ្ឋមន្រី្តក្រសួងសុខាភិបាល អញ្ជើញបើកសន្និសីទលើកទី៥ ស្តីពី ជំងឺសើស្បែកនៃប្រទេសឥណ្ឌូចិន

2022/12/03 07:04:20 pm        139

ភ្នំពេញ ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញ​បើក​សន្និសីទ​លើក​ទី៥ ស្តីពីជំងឺសើស្បែក នៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើកទី៧ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក្រោម​ប្រធានបទ «សុខភាពស្បែក ក្រោយជំងឺកូវីដ-១៩» ដែល​ប្រ​ព្រឹត្ត​ទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា និងជាប្រធានរៀបចំកិច្ច​ប្រជុំ​លើក​ទី៥ ស្តីពីជំងឺសើស្បែកនៃបណ្តាប្រទេសឥណ្ឌូចិន រួមជាមួយនិងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ របស់សមាគមគ្រូពេទ្យ​សើ​ស្បែកកម្ពុជាបានលើកឡើងថា សន្និសីទលើកទី៥ និងកិច្ចប្រជុំលើកទី៧នាពេលនេះ ប្រារព្ធឡើង​ក្នុង​គោល​បំណងចែករំលែកបទពិសោធន៍ជូនដល់សមាជិក សមាគមទាំងអស់ នៅក្នុងប្រទេសឥណ្ឌូចិន មានកម្ពុជា វៀតណាម ឡាវ និងផ្តល់ជូននូវចំណេះដឹង បទពិសោធន៍ថ្មីៗ ដែលបានមកពីវាគ្មិន ដែលបានអញ្ជើញ​មកពី​បណ្តា​ប្រទេសជាមិត្ត រួមមាន៖ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និងឡាវ។ ជាពិសេសកិច្ចប្រជុំនេះ បាននាំមកនូវការរួបរួមគ្នា សាមគ្គីគ្នា រវាងគ្រូពេទ្យដែលមានជំនាញប្រកបវិជ្ជាជីវៈផ្នែកជំងឺសើស្បែក។

​ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងពិធីបើកសន្និសីទលើកទី៥ ស្ដីពីជំងឺសើស្បែក នៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើកទី៧ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ប្រារព្ធឡើងរយៈពេល០២ថ្ងៃ សូមអរគុណ និងកោតសរសើចំពោះគណៈកម្មការ រៀបចំកិច្ចប្រជុំនេះ ស្រប​ពេល​ដែល​ក្រសួងសុខាភិបាលបាននិងកំពុងយកចិត្តទុកដាក់ដល់សុខភាព ទូទៅរបស់ប្រជាពលរដ្ឋ (និយាយជារួម) និងសុខ​ភាពស្បែក (និយាយដោយឡែក)។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជា​ណាចក្រកម្ពុជា យើងបានរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិសេសការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស ទទួលបានជោគជ័យដែលជាលទ្ធផលនាំឲ្យយើងអាចជួបជុំគ្នា ក្នុងថ្ងៃនេះ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅសង្កេតឃើញថា ប្រជាពលរដ្ឋ​មួយចំនួន​កំពុងទទួលរងនូវ​ផល​ប៉ះ​ពាល់ ពីការប្រើប្រាស់​ផលិតផលថែរក្សាស្បែក និងឱសថព្យាបាលស្បែក ដែលផ្សព្វផ្សាយតាមបណ្ដាញសង្គម និង​លក់​តាមទីផ្សារ ដែលគ្មានការ​ត្រួតពិនិត្យពីអ្នកជំនាញសុខាភិបាល និងមានប្រជាពលរដ្ឋ មួយចំនួនទៀតនិយម​ទទួល​សេវាថែទាំព្យាបាលជំងឺស្បែក ដោយពុំបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។ ដូច្នេះការរៀប​ចំ​សន្និ​សីទ​លើកទី៥ ស្តីពីជំងឺសើស្បែកនៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើកទី៧ របស់សមាគម​គ្រូពេទ្យ​សើ​ស្បែក​កម្ពុជា គឺជាការរួមចំណែកដល់វិស័យសុខាភិបាលកម្ពុជា ដើម្បីបណ្តុះបណ្តាលបន្តជូនដល់វេជ្ជបណ្ឌិត គ្រូពេទ្យ ក្មួយៗនិស្សិត នូវចំនេះដឹង និងបទពិសោធន៍ថ្មីៗ តាមរយៈបទបង្ហាញរបស់វាគ្មិនជាតិ-អន្តរជាតិ មកពីបណ្តា​ប្រទេស​ជាមិត្ត ដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ព្រះរាជាណាចក្រថៃ វៀតណាម និងឡាវ។

ឯកឧត្តម រដ្ឋមន្រី្ត សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំ២ថ្ងៃនេះ លោក លោកស្រី វេជ្ជបណ្ឌិត ទាំងអស់ នឹង​ទទួលបាននូវចំនេះដឹង បទពិសោធន៍ យកទៅអនុវត្តក្នុងការពិនិត្យ និងព្យាបាល ជំងឺជូនប្រជា​ពល​រដ្ឋឲ្យ​មាន​ប្រសិ​ទ្ធភាព និងទទួលបានការជឿ​ទុកចិត្តពី​ប្រជាពលរដ្ឋដោយប្រកាន់ ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ៕ រូបភាព ៖ អត្ថបទ រដ្ឋា




អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm