ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រគល់ទង់ជូនអភិបាលក្រុង នៃប្រទេសឥណ្ឌូនេស៉ី ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃវេទិកានេះនៅឆ្នាំ២០២៣។
ការប្រគល់ទង់នេះក្រោយបញ្ចប់ដោយជោគជ័យដែលរាជធានីភ្នំពេញដឹកនាំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ និងបានអនុម័ត និងចុះហត្ថលេខារួមគ្នាលើសេចក្ដីប្រកាសដែលមានខ្លឹមសារចំនួន ៦ ចំណុច៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





