មន្ត្រី​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ពី​នីតិវិធី​នាំ​ផលិតផល​កសិកម្ម​ទៅ​អាម៉េរិក

2022/12/04 10:52:47 am        33

ភ្នំពេញ៖ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ សមាគម ID Investors Association និង​ក្រុមហ៊ុន ID Capital ដោយ​មាន​កិច្ចសហការ និង​ការគាំទ្រ​ពី​អគ្គ​កុងស៊ុល​កិត្តិយស​កម្ពុជា​, សហគ្រិន​ខ្មែរ និង AmCham Cambodia បានរៀបចំ​សិក្ខាសាលា​ក្រោម​ប្រធានបទ ​«​ការនាំចេញ​ផលិតផល​ចំណីអាហារ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​»​ នៅ​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​សិក្ខាសាលា​នេះលោក ហោ សេរី​វឌ្ឍន៍ ប្រធាន​សមាគម​វិនិយោគិន​នវានុវត្តន៍ និង​អភិវឌ្ឍន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលនៃ​ក្រុមហ៊ុន ID Capital PLC បាន​ថ្លែងឱ្យដឹងថា គោលបំណង​នៃ​សិក្ខា​សាលា​នេះរៀបចំឡើង​ ដើម្បី​ផ្តល់នូវ​ទិដ្ឋភាព​សង្ខេប​អំពី​ទីផ្សារ​សហរដ្ឋអាមេរិក និង​តម្រូវ​ការមូល​ដ្ឋាន​ សម្រាប់​ការនាំចេញ​ផលិតផល​ចំណីអាហារ​ពី​កម្ពុជាទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​។ លោក​បន្តថា គោលបំណង​សំខាន់​បន្ថែមទៀត​នោះ គឺ​ដើម្បី​ផ្តល់ឱកាស​រវាង​អ្នកបញ្ជា​ទិញ និង​ឈ្មួញកណ្តាល​មកពី​សហរដ្ឋ​អាមេរិក បាន​ជួប​និង​បង្កើត​នូវ​ទំនាក់ទំនង​ជាមួយ​តួអង្គ​សំខាន់ៗ​មកពី​ស្ថាប័នរដ្ឋ និង​ឯកជន ដែល​ជា​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ចំណីអាហារ និង​កសិកម្ម​នៅ​កម្ពុជា​។​ ​អ្នកស្រី សុវណ្ណ ពិសី នាយិកា​ក្រុមហ៊ុន​ខ្មែរ​អូ​ហ្គា​និក​ (Khmer Organic) ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខា​សាលា​នេះបានបង្ហាញ​ក្តីសង្ឃឹម​ថា នឹង​អាច​ពង្រីក​ទីផ្សារ​នាំចេញ​បន្ថែមទៀត​ទៅកាន់​ទីផ្សារ​អាម៉េរិក ខណៈដែល​បច្ចុប្បន្ន​ផលិតផល​មួយចំនួន​របស់​អ្នកស្រី បាន​នាំ​ចេញទៅ​ទីផ្សារ​ក្រៅ​ស្រុក​មួយចំនួន​ហើយ ដូចជា​នៅ​ចិន និង​អឺរ៉ុប​ជាដើម​។​

សិក្ខាសាលា​ «​ការនាំចេញ​ផលិតផល​ចំណីអាហារ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​» ​ប្រព្រឹត្តទៅ​រយៈ​ពេល​មួយថ្ងៃ​ពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ផ្តល់​ជា​សុន្ទរកថា និង​អនុសាសន៍​ណែនាំ​មួយចំនួន​របស់​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការធ្វើ​បទ​បង្ហាញ​ស្តីអំពី​បែបបទ និង​តម្រូវការ​មូលដ្ឋាន​សម្រាប់​ភាព​អនុលោម​តាម​របស់​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) ក្រសួងកសិកម្ម​អាម៉េរិក (USDA) គយ និង​កិច្ច​ការការពារ​ព្រំដែន​អាម៉េរិក ​(US Customs) ដែល​ក្នុងនោះ​រួមមាន​ជាអាទិ៍ ស្តង់ដារ​គុណភាព ការ​វេច​ខ្ចប់ ការដឹកជញ្ជូន ការរក្សា​ទុក ការដាក់​តាំង​បង្ហាញ​ផលិតផល​នៅតាម​ផ្សារ​ទំនើប​ជាដើម​។ សិក្ខាសាលា​នេះ​ក៏បាន​បញ្ចូល​នូវ​កិច្ចពិភាក្សា​ជា​ក្រុម និង​កម្មវិធី​សំណួរ​-​ចម្លើយ ក៏ដូចជា​ការ​ពិ​ព័រណ៍​បង្ហាញ​ផលិតផល​របស់​សិក្ខាកាម​ចូលរួម និង​ការផ្ញើ​ផលិតផល​ទាំងនោះ​ទៅ​អ្នកបញ្ជា​ទិញ​នៅ​សហរដ្ឋអាមេរិក​ផងដែរ​៕ ​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am