ស្ពានបេឡេ​ឫស្សីកែវ​បើកចរាចរណ៍ឡើងវិញហើយ ខណៈសាឡង់ដែលលិចជាប់ក្រោមស្ពាននៅមិនទាន់ស្ទូចចេញ​

2022/12/05 12:49:35 am        854

ភ្នំពេញ៖ ស្ពានដែក​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាបរវាង​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ត្រូវបាន​បើក​ចរាចរណ៍​ឡើងវិញ​ហើយ ក្រោយពី​ផ្អាក​ការ​ធ្វើដំណើរ​មួយ​រយៈ។ ដោយឡែក​សា​ឡង់​ដែលមាន​បញ្ហា​នោះ គឺ​នៅ​ដដែល​មិនទាន់​ស្ទូច​យកចេញ​នៅ​ឡើយ​នោះទេ។

​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ប្រាប់​អោយដឹងថា បន្ទាប់ពី​បាន​ជួសជុល​ស្ពានដែក​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​បាន​បញ្ចប់ និង​បាន​ធ្វើ​តេ​ស្តិ៍​សុវត្ថិភាព​រួចរាល់ ចាប់ពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង ១៧:០០ តទៅ​ស្ពានដែក​បេ​ឡេ​នឹង​ដាក់​អោយ​យានយន្ត​ធ្វើចរាចរ​ជាធម្មតា​ឡើងវិញ​។​

សូម​រំលឹក​អោយដឹងថា ស្ពានដែក​បេ​ឡេ​នេះ​ត្រូវបាន​ផ្អាក​ឱ្យ​ចរាចរ​តាំងពី​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ មក​ម្ល៉េះ មូលហេតុ​ដោយសារ​មាន​សា​ឡង់​បូម​ខ្សាច់​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​មកពី​ខាង​មាត់​ទន្លេ (​ព្រះបរមរាជវាំង​) រហូតមកដល់​ស្ពាន​បេ​ឡេ សា​ឡង់​នោះ​បាន​បើក​ផុត​ស្ពាន​ប្រហែល​ជាង ២០០​ម៉ែត្រ​ហើយ ប៉ុន្តែ​ដោយសារ​ទឹក​ហូរ​ខ្លាំង ហើយ​គាប់​ជួន​មាន​បញ្ហា​ម៉ាស៊ីន​ខូច​ទៀត ទើប​បណ្តាល​ឱ្យ​សា​ឡង់​រេ​ប៉ះ​សសរ​ស្ពាន​បេ​ឡេ​បណ្តាលឱ្យ​ទ្រេត​សសរស្ពាន៕ អត្ថបទ៖ តារា​វុទ្ធី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm