សភា​អាមេរិក​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​របស់​នគរបាល​ក្រោយ​ការ​ស្លាប់​លោក​ ដូន រ៉ា​យ​

2021/04/27 09:59:58 am        118

អាមេរិក៖ សមាជិកសភា​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក លោកស្រី ម៉ា​ហ្ស៊ី​ន វ៉​ត​ធើ បាន​អំពាវនាវ​ឲ្យ​មានការ​រុះរើ​នគរបាល​សហរដ្ឋអាមេរិក ស្រប​ពេល​ដែល​លោកស្រី​ចូលរួម​តវ៉ា​រយៈពេល​ ៧​យប់​ជាប់ៗ​គ្នា​នៅ​តំបន់​ជាយក្រុង​មី​ណេ​អា​ប៉ូលីស ចំពោះ​ការ​ស្លាប់​របស់​លោក ដូន រ៉ា​យ គឺជា​បុរស​ស្បែក​ខ្មៅ​វ័យក្មេង​ម្នាក់​ត្រូវ​បាន​បាញ់សម្លាប់​ ដោយ​នគរបាល​ស្រី​ស្បែ​ក​ស​។​

​យុវជន​វ័យ ​២០​ឆ្នាំ​ម្នាក់​នេះ​ត្រូវ​បាន​សម្លាប់ពេល​រូប​លោក​ឈប់​ភ្លើងស្តុប ធ្វើ​ឲ្យ​មាន​កំហឹង​យ៉ាង​​ខ្លាំង និង​ការ​តវ៉ា​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​របស់​ក្រុម​នគរបាល និង​ភាព​អយុត្តិធម៌​ជាតិ​សាសន៍។​ ​លោកស្រី ​វ៉​ត​ធើ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​សភា​ ទ​ទួល​បន្ទុក​សេវាកម្ម​ហិរញ្ញវត្ថុបាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ ​មុន​បម្រាម​គោចរ​ម៉ោង ​១១​យប់​ថា នគរបាល​ត្រូវតែ​ធ្វើ​កំណែ​ទម្រង់។​ ​ក្រុម​បាតុករបាន​ជួបជុំគ្នា​ជា​រៀងរាល់​យប់ ចាប់​តាំង​ពី​ការ​សម្លាប់​លោក​ រ៉ា​យ នៅ​តំបន់​ជាយក្រុង​ចម្ងាយ​ប្រហែល ១៦គីឡូ​ម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង​មី​ណេ​អា​ប៉ូលីស​។​

​មិន​ដូចគ្នា​នឹង​យប់​ថ្ងៃ​សុក្រ​នោះ​ទេ ពេល​ដែល​ក្រុម​នគរបាល​ប្រដាប់​ដោយ​ខែល​ការពារ​កុប្បកម្ម ចេញ​មក​បំបែក​បាតុកម្ម​ខុសច្បាប់ និង​ចាប់ខ្លួន​មនុស្ស​យ៉ាង​ហោច ១០០​នាក់ដែល​រួម​ទាំង​ក្រុម​អ្នកសារព័ត៌មាន​ផង​ដែរ ការ​ជួប​ជុំ​គ្នា​កាលពី​យប់​ថ្ងៃ​សៅរ៍ហាក់​មាន​សភាព​ស្ងប់ស្ងាត់។​ ​ក្រុម​បាតុករ​បាន​ឈរ​តាម​របង​ចងភ្ជាប់​នឹង​ច្រវាក់​នៅ​ជុំវិញ​ប៉ុស្តិ៍​នគរបាល ស្រែក​ពាក្យស្លោក បិទទ្វារ និង​គ្រវី​ទង់ ''បញ្ហា​ជីវិត​ជនជាតិ​ស្បែក​ខ្មៅ'' ប៉ុន្តែ​ពួកគេ​មិនបាន​ព្យាយាម​បំពាន​លើ​បា​រ៉ា​ស់​នោះ​ទេ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm