ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាកលខេត្តព្រៃវែង បានអញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុបនៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ។
ឯកឧត្តមបានជូនពរដល់ក្មួយៗបេក្ខជន-បេក្ខនារីត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ទាំងអស់ បានប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ការប្រឡងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាជាពិសេស សារាចរណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការណ៍ជាមួយមន្ត្រីសុខាភិបាលនូវវិធានសុខាភិបាល ៣ការពារនិង៣កុំ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងការចូលរួមសម្របសម្រួលពីយុវជនស្ម័គ្រចិត្ត កម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ។
ឯកឧត្តមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ ត្រូវប្រឹងប្រែងឱ្យអស់សមត្ថភាពដែលបានសិក្សាកន្លងមក ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា ហើយឈានទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបន្ថែមទៀត និងមានឱកាសយកចំណេះវិជ្ជាទាំងអស់នេះទៅបម្រើប្រយោជន៍សង្គមនិងប្រទេសជាតិ ដើម្បីតបស្នងចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអប់រំ ក្នុងការបណ្ដុះ បណ្ដាលធនធានមនុស្សដ៏មានសក្ដានុពលនេះ សំដៅការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនទៅថ្ងៃអនាគតបន្ថែមទៀត៕










