ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម បានអញ្ជើញបេីកប្រអប់វិញ្ញាសានៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ទី៦ ខែធ្នូ ឆ្នាំ២០២២។
គូសបញ្ជាក់ផងដែរថា ចំពោះបេក្ខជន សរុបទាំងអស់ក្នុងខេត្តកំពង់ចាមមានចំនួនបេក្ខជន៨៤០៤នាក់ ក្នុងខេត្តកំពង់ចាមមានមណ្ឌល ១៤មណ្ឌល ផ្នែកវិទ្យាសាស្ត្រមានចំនួន៩មណ្ឌល ផ្នែកវិទ្យាសាស្ត្រសង្គម ៥មណ្ឌល ហើយគ្រប់មណ្ឌលប្រឡងមានកងកម្លោះសមត្ថកិច្ចបានប្រចាំការ ការពារយ៉ាងល្អ ដោយពុំមានបាតុភាពអ្វីកើតឡើងឡើយ៕







