របប​សឹក​យោធា​​មី​យ៉ាន់​ម៉ា​ចង់​បាន​ការ​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ទីក្រុង​ហ្សា​កាតា​

2021/04/27 09:59:58 am        548

​មី​យ៉ាន់​ម៉ា​៖ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ របប​សឹក​យោធា​បាន​ជំរុញ​ឲ្យ​ក្រុម​មេដឹកនាំ​អាស៊ាន ផ្តល់​កៅអី​នៅ​កិច្ចប្រជុំ​ស្ដីពី​វិបត្តិ​នា​សប្ដាហ៍​នេះ និង​មិន​ត្រូវ​មិន​ទទួល​ស្គាល់​របប​យោធា​ ដែល​បាន​រឹបអូស​អំណាច​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​ កាលពី​ខែ​កុម្ភៈ​កន្លងទៅ​នោះ​ឡើយ។​

​មេដឹកនាំ​របប​យោធា​សហភាព​មី​យ៉ាន់​ម៉ា លោក ​មីន អ៊ុង​លាំង ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​របស់​សមាគម​ជាតិ​អាស៊ី​-​អាគ្នេយ៍ ​(​អាស៊ាន​) ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ​នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​បរទេស​ផ្លូវការ​លើកដំបូង​របស់​លោក ចាប់​តាំង​ពី​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី។​ យោង​តាម​ការ​អះ​អាង​របស់​ក្រុម​តាម​ដាន​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា កងទ័ព​បាន​ចាត់​វិធានការ​បំបែក​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ​ដែល​ប្រឆាំង​នឹង​ការគ្រប់គ្រង​អំណាច​របស់​ពួកគេ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ៧៣០​នាក់​។​ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ការ​អញ្ជើញ​លោក​ មីន អ៊ុង​លាំង ឲ្យ​ចូលរួម​កិច្ចប្រជុំ​អាស៊ានបាន​បញ្ឆាប​កំហឹង ​ពី​ក្រុម​សកម្មជនដែល​បាន​ជំរុញ​ឲ្យ​ក្រុម​មេដឹកនាំ​បរទេស មិន​ត្រូវ​ទទួល​ស្គាល់​ជា​ផ្លូវការ​របប​សឹក​យោធា​សហភាព​មី​យ៉ាន់​ម៉ា។​

​លោក​ ម៉ូ ច​ អ៊ូ ​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ច​ការបរទេស ​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​ដែល​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​សុក្រ ដោយ​ក្រុម​តំណាងរាស្ត្រ​ត្រូវ​គេ​ទម្លាក់​អំណាច ភាគច្រើន​មកពី​គណបក្ស​របស់​លោក​ស្រី ​អ៊ុង​សាន ស៊ូ​ជី បាន​និយាយ​ថា អាស៊ាន​មិន​ត្រូវ​គាំទ្រ​ពួកគេ​នោះ​ទេ។​ លោក​បាន​និយាយ​ប្រាប់​សំឡេង​វិទ្យុ​អាមេរិក​-​ភូមា​ថា បើសិនជា​អាស៊ាន​ចង់​ជួយ​ដោះស្រាយ​ស្ថានភាព​សហ​ភាព​មី​យ៉ាន់​ម៉ា ពួកគេ​នឹង​មិន​អាច​សម្រេច​បាន​សមិទ្ធផល​ណាមួយ ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់ និង​ចរចា​ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ ដែល​គាំទ្រ​ដោយ​ប្រជាជន និង​មាន​ភាព​ស្រប​ច្បាប់​ពេញ​លេញ​របស់​ខ្លួន​នោះ​ឡើយ​៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm