តាកែវ៖ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃច័ន្ទទី ៥ ខែធ្នូ ឆ្នាំ២២០២នេះ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ។
យោងតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន០៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ត ១២មណ្ឌល ស្មើនឹងបន្ទប់ប្រឡង ៣៨៩បន្ទប់ និងមានបេក្ខជនសរុប ៩៥៧១នាក់ និងស្រី ៥០២២នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុប ចំនួន ៨១៥៩នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១១៦១នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១៨៦នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជាចំនួន ៦៥នាក់ ៕







