កំពត៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) រួមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពីនិត្យដំណើរការប្រឡងបាក់ឌុប និងបើកវិញ្ញាសានៅសាលាមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង។
ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោកតាក់ ហាប់ បានប្រាប់ឲ្យឲ្យដឹងថា ខេត្តកំពតបានរៀបចំការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ចំនួន១០មណ្ឌល វិទ្យាសាស្ត្រ ៣មណ្ឌល និងវិទ្យាសាស្ត្រសង្គម ៧មណ្ឌល ស្មើ២១៥បន្ទប់ និងមានបេក្ខជនប្រឡងជាង៥ពាន់នាក់ ។
មុនពេល និងពេលប្រឡង មានការចូលរួមរៀបចំដោយយកចិត្តពី គណៈកម្មការជាច្រើន ដូចជាគណៈកម្មការមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ និងគណៈកម្មការអនុរក្ស ប្រធាន អនុប្រធានមណ្ឌល រហូតដល់អនុរក្ស ហើយក្នុងនោះអ្នកដែលចូលរួមសហការមានអង្គភាពប្រឆាំងអំពើពុករលួចផងដែរ។
ក្រោយពីបានពិនិត្យ និងបើកវិញ្ញារួច ឯកឧត្តម ទេសរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តកំពតបានវាយតម្លៃថាការរៀបចំការប្រឡងនៅខេត្តកំពតមានលក្ខណៈល្អប្រសើរ ត្រឹមត្រូវ សុក្រឹត យុត្តិធម៌ និងបានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវប្រមូលអារម្មណ៍ កុំភ័យ ហើយត្រូវខិតខំបញ្ចេញសមត្ថភាពឲ្យពេញទំហឹង ដើម្បីយកនិទ្ទេសល្អឲ្យបានកាន់តែច្រើនជូនដល់ខេត្តកំពត៕









