Max Verstappen ឈ្នះ​ការប្រកួត F1 នៅ​អ៊ីតាលី​ជា​លើក​ដំបូង​ក្នុង​អាជីព​

2021/04/27 09:59:58 am        109

​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង F1 ហូ​ឡង់ Max Verstappen បាន​ស្គាល់​ជ័យជំនះ​លើកដំបូង​ក្នុង​អាជីព​នៅ​លើ​ទឹកដី​អ៊ីតាលី បន្ទាប់ពី​ប្រជែង​ឈ្នះ​ការប្រកួត Emilia Romagna Grand Prix ដែល​មាន​ភ្លៀង​ធ្លាក់​រំខាន​ខ្លាំង​។

​​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ពេល​ចាប់ផ្ដើម​ការប្រកួត ហើយ​ក៏​មាន​កីឡាករ​ជាច្រើន​នាក់​ដែរ​ មិន​អាច​បញ្ចប់​ការ​ប្រកួត​បាន​។ ​Max Verstappen បាន​ចាប់ផ្តើម​ការប្រកួត​ឡើងវិញ ​បន្ទាប់ពី​មាន​ទង់​ក្រហម​នោះ​ប្រជែង​នាំមុខ​លើ Lewis Hamilton ដើម្បី​នាំមុខ​តាំង​ពី​ដើម​រហូតដល់​ចប់​ការប្រកួត​។ ​ជើងឯក​ពិភពលោក ៧សម័យ Lewis Hamilton ក៏បាន​រអិល​រថយន្ត​របស់​ខ្លួន​ចេញពី​ទីលាន​ដែរ តែ​បាន​ត្រលប់​មកវិញ​រហូត​ប្រជែង​បាន​ចំណាត់ថ្នាក់​លេខ២ ក្នុង​ការ​ប្រកួត​នេះ​។ ​លេខ​៣ បាន​ទៅ​កីឡាករ Lando Norris របស់​ក្រុម McLaren ខណៈ​កីឡាករ Ferrari ទាំងពីរ​នាក់ Charles LeClerc លេខ៤ និង Carlos Sainz Jr. លេខ៥​។

​​មានការ​ប៉ះទង្គិច​គ្នា​ខ្លាំង​រវាង George Russell និង Valtteri Bottas ផង​ដែរ ​ខណៈ​អ្នក​ទាំងពីរ​កំពុង​ប្រជែង​តំណែង​គ្នា​ដើម្បី​កៅអី​នៅ​ក្រុម Mercedes ឆ្នាំ​ក្រោយ​។ ​ក្រោយ​ការប្រកួត​បាន​ពីរ​ទីលាន​រដូវ​កាល​នេះ Lewis Hamilton បន្ត​នាំ​មុខ​គេ​ក្នុង​តារាង​ពិន្ទុ​ជើងឯក​ពិភពលោក​មាន ៤៣​ពិន្ទុ​តាម​ពីក្រោយ ១​ពិន្ទុ​ដោយ Max Verstappen ខណៈ​លេខ៣ Lando Norris មាន ២៧ពិន្ទុ និង​លេខ៤ Charles LeClerc មាន ២០ពិន្ទុ​។ ​ទីលាន​បន្ទាប់​នៅ​រយៈពេល ២​សប្ដាហ៍​ទៀត​នឹង​ធ្វើ​នៅ​ទឹកដី​ព័រទុយហ្កាល់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm