ត្បូងឃ្មុំ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោលគឺ «អ្នកចេះគឺជាប់»។
ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ-បាក់ឌុប ឆ្នាំសិក្សា២០២១-២០២២ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលវិទ្យាល័យតេជោហ៊ុនសែនសួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។
លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះខេត្តត្បូងឃ្មុំមានមណ្ឌលប្រឡងមានចំនួន ០៩ មណ្ឌល ដោយក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ០៣ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន០៦ មណ្ឌល មានបេក្ខជនសរុប៤៩៣៥នាក់ ក្នុងនោះស្រីមានចំនួន២៧៩០នាក់៕




