Henderson Kane Saka រកបាន​ម្នាក់​មួយគ្រា​ប់​ឱ្យ​អង់គ្លេស​ឈ្នះ​សេ​ណេ​ហ្កា​ល់​ឡើង​វគ្គ ៨ក្រុម

2022/12/05 05:46:54 pm        74

​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​បន្ត​កំណត់ត្រា​មិន​ចាញ់​ក្រុម​មកពី​អាហ្វ្រិក បន្ទាប់ពី​យកឈ្នះ​សេ​ណេ​ហ្កា​ល់ ៣-០ ដើម្បី​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ FIFA World Cup 2022 នៅ​កាតា​នេះ​។

​​សេ​ណេ​ហ្កា​ល់​ចាប់ផ្តើម​បានល្អ​ដោយមាន​ឱកាស​ស៊ុត​លើ​អង់គ្លេស​មុន តែ​អ្នកចាំទី Everton, Jordan Pickford ជួយ​សង្គ្រោះ​បាន មុន​ពេលដែល​ខ្សែបម្រើ Liverpool, Jordan Henderson បើក​ការ​នាំមុខ​បានសំរេច​នៅ​នាទី​ទី៣៨ បន្ទាប់ពី​ទទួល​បាល់​យ៉ាង​ល្អ​ពី Jude Bellingham​។ ​​វគ្គ​ទី១ ដដែល​នាទី​ទី៤៥+៣ ទីបំផុត​ប្រធាន​ក្រុម​អង់គ្លេស Harry Kane រក​គ្រាប់​បាល់​បាន​នៅ World Cup លើក​នេះ​បន្ទាប់ពី​ទទួល​បាល់​ពី Phil Foden ដែល​ធ្វើឱ្យ​គ្រាប់​បាល់​សរុប​ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឡើងដល់ ៥២គ្រាប់​ដេញ​ពីក្រោយ Wayne Rooney ដែល​ស៊ុត​បាន​ច្រើនជាងគេ​សរុប ៥៣គ្រាប់​។

​​ក្រុម​របស់លោក Gareth Southgate បន្ត​ការ​វាយ​សម្រុក​នៅ​វគ្គ​ទី២ ទៀត​ និង​រកបាន​គ្រាប់​ទី៣ ដោយ Bukayo Saka នៅ​នាទី​ទី៥៧​។ ​​អង់គ្លេស​នឹង​បន្ត​ជួប​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        152
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm