លោក Macron និយាយថា សម្ព័ន្ធ​ណា​តូត្រូវតែ​ត្រៀម​ការធានា​សន្តិសុខសម្រាប់​ប្រទេស​រុស្ស៊ី

2022/12/05 05:59:19 pm        425

​បារាំង៖ លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ប្រាប់​ទូរទស្សន៍​ជាតិ​កាលពី​ចុង​សប្ដាហ៍​នេះ​ថា សម្ព័ន្ធ​យោធា​ណា​តូ​គួរតែ​ត្រៀម​ការធានាសម្រាប់​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ដំណោះ​ស្រាយ​នៃ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

លោក Macron គឺជា​មេដឹកនាំ​ទី​២ ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​សប្ដាហ៍​នេះ ​ក្នុង​ការ​បើក​ឲ្យ​មានការ​ពិភាក្សា​ដោយ​ចំហ​ពី​ទំនាក់ទំនង​នាពេល​អនាគត ​របស់លោក​ខាងលិច​ជាមួយ​រុស្ស៊ី​។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន TF1 និង​បណ្ដាញ​ទូរទស្សន៍ LCI របស់​បារាំង លោក Macron បាន​ហៅ​កិច្ចប្រជុំ​របស់លោក​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden នៅ​សប្ដាហ៍​នេះ​ថា ជា​ជោគជ័យ ដោយ​បន្ថែមថា​ មេដឹកនាំ​ទាំង​២​ បានចាប់ផ្ដើម​ពិភាក្សា​អ្វី​ដែលជា​សន្តិភាព ក្រោយ​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

លោក Macron បាន​ទទួលស្គាល់ថា ក្ដីកង្វល់​របស់លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែលថា សម្ព័ន្ធ​យោធា​ណា​តូនឹងដាក់​ពង្រាយ​អាវុធដែល​នឹង​គំរាមកំហែង​ដល់​រុស្ស៊ី ដោយ​និយាយ​ថា សមាជិក​របស់​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ចាំបាច់​ត្រូវ​ត្រៀមផ្ដល់​ការធានា​សន្តិសុខ​ដល់​សហព័ន្ធរុស្ស៊ី នៅពេល​ទីក្រុង Moscow ចូល​តុ​ចរចា​ជាមួយ​ទីក្រុង Kiev និង​លោកខាងលិច​។

ប៉ុន្តែ ខណៈដែល​លោក​និយាយថា សម្ព័ន្ធ​យោធា​ណា​តូ​ទំនងជា​នឹង​ក្លាយ​ជា​ចំណែក​មួយ​សម្រាប់​ប្រធានបទ​សន្តិ​ ខណៈដែល​លោក​ប្រកាន់ខ្ជាប់​គោលការណ៍​របស់​សម្ព័ន្ធ​នេះ​ថា ​នឹង​មានតែ​ប្រទេស​អ៊ុយ​ក្រែ​ន​តែមួយគត់​ដែល​នឹង​សម្រេច​ថា ​តើ​នៅពេលណា​នឹង​ចូល​តុ​ចរចា​ឡើងវិញ​ជាមួយ​រុស្ស៊ី ព្រមទាំង​បាន​ប្ដេជ្ញា​ចាត់ការ​ក្នុង​កម្រិត​អតិប្បរមា ដើម្បី​បង្កើន​ផ្នែក​យោធា​របស់​ទីក្រុង Kiev ក្នុងពេល​ជាមួយគ្នា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm