កំពង់ចាម៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមដំណើរដោយអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរពេទ្យខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ចើញចូលរួមក្នុងកម្មវិធីពិនិត្យ ព្យាបាលជំងឺ ភ្នែក និងគ ថ្លង់ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
គូរបញ្ជាក់ថា កម្មវិធី ពិនិត្យ ព្យាបាលជំងឺ ភ្នែក និងគ ថ្លង់ ខាងលើ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ត្រាលី ដោយចាប់ផ្តេីមធ្វើការពិនិត្យ ព្យាបាលចាប់ពីថ្ងៃទី៤-៩ ខែធ្នូ ឆ្នាំ២០២២ តទៅ៕





