Neymar ជា​ពីរ​បួស ​និង​អាច​ចូល​លេង​បាន​ពេល​ប្រេ​ស៊ី​ល​ជួប​កូរ៉េ​យប់​នេះ​

2022/12/05 06:07:44 pm        146

​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​លោក Tite បាន​បញ្ជាក់ថា Neymar នឹង​អាច​ចូល​លេង​វិញ​បាន​រាត្រី​នេះ​ពេល​ប្រេ​ស៊ី​ល​ជួប​កូរ៉េ​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup​។ ​​ខ្សែប្រយុទ្ធ​វ័យ ៣០ឆ្នាំ​រូបនេះ​អវត្តមាន​ពី​ក្រុម​ប្រេ​ស៊ី​ល ២ប្រកួត​ក្នុង​ពូ​ល បន្ទាប់ពី​មាន​របួស​កជើង​អំឡុង​ជ័យជំនះ​ស៊ែ​ប ២-០ ប្រកួត​ដំបូង​ក្នុង​ពូ​ល​។

​ខ្សែប្រយុទ្ធ PSG រូបនេះ​ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​នៅ​នាទី​ទី៨០ បន្ទាប់ពី​ការប៉ះទង្គិច​ជាមួយ Nikola Milenkovic របស់​ស៊ែ​ប​។ ​​មិនមែនជា​លើកដំបូង​ឡើយ​ដែល Neymar មាន​បញ្ហា​របួស​កជើង​ខាងស្តាំ​នេះ ពោលគឺ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​របួស​កជើង​បាន​ធ្វើ​ឱ្យគេ​ខកខាន​ការប្រកួត​សំខាន់ៗ​មួយចំនួន ​ដូចជា​អវត្តមាន​ពី​ការប្រកួត Copa America កាលពី​ឆ្នាំ២០១៩ និង​អវត្តមាន​ជាច្រើន​ខែ​កាលពី​ឆ្នាំ២០២១ ដោយសារ​របួស​ដូចគ្នានេះ​។

​ប្រេ​ស៊ី​ល​ដែលជា​ក្រុម​គេ​រំពឹងថា​ឈ្នះ​ជើងឯក​ឆ្នាំ​នេះនោះបាន​ធានា​កៅអី​វគ្គ ១៦ក្រុម​ចុងក្រោយ​បន្ទាប់ពី​ឈ្នះ ២ប្រកួត​ដំបូង ហើយ​ចាញ់​កា​មេ​រូ​ន​ប្រកួត​ចុងក្រោយ​តែ​ឈរ​លេខ ១ ក្នុង​ពូ​ល​។ ​​ប្រេ​ស៊ី​ល​ជួប​កូរ៉េ​យប់​នេះ​នឹង​ជា​ជំនួប​ទី៨ តែ​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ព្រឹត្តិការណ៍​បែបនេះ ដោយ​ប្រេ​ស៊ី​ល​ធ្លាប់​ឈ្នះ ៦ និង​ចាញ់ ១​។ ​ចំណែក​កូរ៉េ​នឹង​បង្ហាញខ្លួន​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup លើកដំបូង​រាប់​ពី​ឆ្នាំ២០១០ ដែល​ចាញ់​អ៊ុយ​រូ​ហ្កា​យ​នៅ​វគ្គ​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm