បេក្ខជន ៩៤នាក់ អវត្តមាន ក្នុងពេលប្រឡងបាកឌុបនៅខេត្តកំពង់ឆ្នាំង ដោយមិនដឹងមូលហេតុ

2022/12/05 11:45:06 am        268

កំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានបេក្ខជនចំនួន ៩៤នាក់​បាន​អវត្តមាន​មិន​បាន​ចូលរួម​ប្រឡង​សញ្ញា​ប័ត្រ​មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ នេះបើយោងតាម​ការ​បញ្ជាក់​របស់​លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង នៅវេលា​ម៉ោង​១១ និង​១៥នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ។ ចំណែកសន្តិសុខសណ្តាប់ធ្នាប់ជុំវិញមណ្ឌលប្រឡង និងក្នុងមណ្ឌលប្រឡង មានសភាពស្ងប់ស្ងាត់ល្អ មិនមានអ្វីចោទជាបញ្ហានោះឡើយ។

លោកបានបន្តថា ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បេក្ខជន​ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំនួន ៩៤នាក់ បាន​អវត្តមា​នដោយ​មិន​ដឹង​ពី​មូល​ហេតុ​នោះឡើយ ចំណែកបេក្ខជនប្រមាណជាង ៤២០០នាក់ទៀត បាន និង​កំពុង​ប្រឡង​ទៅ​តាម​សមត្ថភាពរៀងខ្លួនយ៉ាងរលូន និងសុក្រឹតបំផុត ដោយមិនមាន​បេក្ខជ​ន​ណាម្នាក់​មាន​បញ្ហា​សុខភាព​អ្វីឡើយ។ ចំពោះសន្តិសុខសណ្តាប់ធ្នាប់នៅក្នុង និងក្រៅមណ្ឌលប្រឡងវិញ ក៏មាន​សភាព​ស្ងាត់​ជ្រងំ មិនមានផលរំខាន ឬមានបញ្ហាអ្វីឡើយ ដែលករណីនេះ ធ្វើអោយ​បេក្ខជន​ទាំង​អស់ បានបញ្ចេញនូវសមត្ថភាពរៀងៗខ្លួនក្នុងពេលប្រឡង ។ បើទោះបីស្ថានភាពជម្ងឺកូវីដ១៩ មិន​មានករណីឆ្លងនៅតាមសហគមន៍ក៏ដោយ ក៏គេឃើញបេក្ខជនទាំងអស់យកចិត្តទុកដាក់ ការ​ពារ​នូវ​សុខភាពរបស់ខ្លួនជាប់ជាប្រចាំ ដោយមានបេក្ខជនភាគច្រើនដែលមកប្រឡង បាន​ពាក់​ម៉ាស់​ផង​ដែរ។

សម្រាប់សម័យប្រឡងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំសិក្សា២០២១ និង២០២២នេះ ខេត្តកំពង់ឆ្នាំង មាន​បេក្ខជនប្រឡងចំនួន៤៣៦០នាក់ ស្រី២៣៩៨នាក់ ដោយបានចែកចេញជា៨មណ្ឌល រួមមាន​ថ្នាក់វិទ្យាសាស្ត្រ២មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម៦មណ្ឌល ក្នុងចំណោម​៨​មណ្ឌល​ប្រឡង​នោះ ត្រូវបានចែកចេញជា១៧៦បន្ទប់ផងដែរ។ សម្រាប់ការត្រួត​ពិនិត្យ​វិញ្ញាសា​ប្រលង​ នៅ​ខេត្តកំពង់ឆ្នាំងឆ្នាំនេះ គឺបានដំណើរការទៅតាមកម្មវិធីដែលគ្រោងទុក ព្រមទាំង​មាន​គណៈកម្មការ​ប្រឡងថ្នាក់ជាតិ ថ្នាក់ខេត្ត ចូលរួមត្រួតពិនិត្យ​វិញ្ញាសា​ប្រកប​ដោយការ​យក​ចិត្ត​ទុក​ដាក់ និងសុវត្ថិភាព ដោយមានការចូលរួមចុះហត្ថលេខា ទទួល​ស្គាល់​ពី​បេក្ខជន​ជា​ច្រើន​រូប​ផង​ដែរ​៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am