ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ រំពឹងកើនឡើងជាង ១០ពាន់លានដុល្លារ នៅឆ្នាំក្រោយ

2022/12/05 07:18:44 pm        280

ភ្នំពេញ៖ ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា រំពឹងថា ការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ នៅឆ្នាំ២០២៣ នឹងមានទំហំកើនឡើងជាង ១០ពាន់លានដុល្លារ ខ្ពស់ជាងឆ្នាំ ២០២២ ក្នុងរង្វង់​ប្រមាណពីរ ១០ ទៅ ១៥% ខណៈប្រតិបត្តិអាជីវកម្ម ​ពាណិជ្ជកម្មប្រទេសទាំងពីរ បានកំពុងងើប​ល្អ​ប្រសើរឡើងវិញ។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងនៅក្នុង​ថ្ងៃពិធី​ប្រារព្ធ​ថ្ងៃបុណ្យជាតិ ​នៃព្រះរាជាណាចក្រថៃ នៅចុងសប្តាហ៍នេះមកថា ​នៅក្នុងពិធីថ្ងៃបុណ្យជាតិនេះ ក្រៅពីការរំលឹកដល់​ព្រះ វិញ្ញាណ​នៃការយាងសោយទីមង្គត ព្រះមហាក្សត្រ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ក៏ជាពិធីជួបជុំក្រុមធុរកិច្ច អ្នកធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាពេលវេលាមួយយ៉ាងល្អ ដើម្បីពិភាក្សា ពិគ្រោះយោបល់ រវាងគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ ដើម្បីស្ថាបនាលើចំណុចខ្វះខាត ក្នុងគោលដៅជម្រុញលើការធ្វើពាណិជ្ជកម្មប្រកបដោយជោគជ័យ។

លោកស្រី បន្តថា ជុំវិញការធ្វើការធ្វើពាណិជ្ជកម្មនេះ នៅមុនវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ​ បានបន្តងើបឡើងយ៉ាងល្អ តែបន្ទាប់ពីស្ថានភាព​នៃ​ការ​ទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ ១៩ ​ដែលរាជរដ្ឋាភិបាលកម្ពុជា ​បានទប់ស្កាត់យ៉ាងល្អប្រសើរ និងប្រកបដោយទំនុកចិត្តខ្ពស់​ បច្ចុប្បន្នវិនិយោគិនថៃបានចូលមកកម្ពុជា ​ជាបន្តបន្ទាប់ ដើម្បី​ស្វែងរក​ទីផ្សារ និងពង្រីកអាជីវកម្មថ្មីៗបន្ថែម។​ ចំណែកលំហូរទំនិញ ក៏បានកំពុងប្រតិបត្តិការជា​ធម្មតាឡើងវិញ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ នេះ បើតាមទិន្នន័យក្រសួងពាណិជ្ជកម្មថៃ ការ​ធ្វើការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ ​មានទំហំសរុបជាង ៨ ៥០០​ លានដុល្លាសហរដ្ឋអាមេរិក ក្នុងនោះ​កម្ពុជានាំចេញទៅប្រទេសថៃ មានទំហំជិត ១ ​ពាន់លានដុល្លារ​ និងថៃនាំចូលមកវិញ មានចំនួនជាង ៧ ពាន់លានដុល្លារ​៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm