ភ្នំពេញ៖ ឯកឧត្តម សំហេង បុរស ជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាបុគ្គលជាជោគជ័យមួយរូប និងចូលរួមជាវាគ្មិន ផ្ដល់កិច្ចសន្ទនាផ្តល់ជាចំណេះដឹង បទពិសោធន៍ជូន សាធរណជន ជាពិសេសយុវជន សម្រាប់កម្មវិធី ទូតសុឆន្ទៈយុវជនច្នៃប្រឌិត។
កិច្ចសន្ទនាជាមួយឯកឧត្តម សំហេង បុរស គឺនឹងចាក់បញ្ចាំងអនឡាញលើទំព័រ YouTube ផ្លូវការរបស់ ឯកឧត្តម។ ភាគទីមួយ នៃកម្មវិធី នឹងចាក់ផ្សាយ នៅរាត្រីថ្ងៃទី ៧ធ្នូ ម៉ោង៧យប់ ដែលមានរយៈពេល៣៣នាទី តាមរយៈ https://www.youtube.com/watch?v=1A-TvlLszAQ ។ វីដេអូនៃកិច្ចសន្ទនានេះ គឺមានចំនួន ៣ភាគ ដោយភាគទី ១ ធ្វើឡើងក្រោមប្រធានបទ “ដំណើរស្វែងរកភាពជាខ្លួនឯង” ភាគទី ២ជាប្រធានបទនិយាយពី “ចំណង់ចំណូលចិត្ត និងឱកាស” និងវីដេអូភាគទី ៣ គឺជជែកលើប្រធានបទ“សិល្បៈនិងការអប់រំ” កិច្ចសន្ទនាទី ៤ពិភាក្សាលើ“មនុស្សនិងសិល្បៈ” និងកិច្ចសន្ទនាចុងក្រោយគឺផ្តោតលើ “ការនិពន្ធជីវិត”។
កិច្ចពិភាក្សាទាំងនេះ ជំរុញឱ្យមានការរៀនសូត្រ ការស្រាវជ្រាវ ការបង្កើតថ្មី និងការធ្វើសកម្មភាពដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់ បុរសផ្ទាល់ព្រមទាំងភ្ញៀវដែលគាត់បានពិភាក្សាវិភាគវែកញែកជាមួយ ព្រមទាំងទស្សនិកជននិងអ្នកស្តាប់ផងដែរ។
ឯកឧត្តម សំហេង បុរស ចែករំលែក និងរៀនពីបទពិសោធន៍របស់គ្នាទៅវិញទៅមក។ ប្រធានបទដែលត្រូវបានពិភាក្សា អាចទាក់ទងនឹង យុវជនកម្ពុជា សិល្បៈ ការច្នៃប្រឌិត កិច្ចការសង្គម គាំពារសង្គម ប្រព័ន្ធជំនួយសង្គមកម្ពុជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (S.T.E.A.M) ការអភិវឌ្ឍផ្ទាល់ខ្លួន និងអាជីព និងអ្វីផ្សេងទៀតដែរគួរឱ្យចាប់អារម្មណ៍និងមានប្រយោជន៍៕

