គ.ជ.ប ក្រើនរម្លឹកពលរដ្ឋឱ្យរួសរាន់ទៅចុះឈ្មោះឆ្នោត ខណៈការចុះឈ្មោះនឹងបញ្ចប់៤ថ្ងៃទៀត

2022/12/05 01:13:34 pm        637

ភ្នំពេញ៖ ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងត្រូវបញ្ចប់ក្នុងរយៈពេល​៤ថ្ងៃទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ​អាយុ១៨ឆ្នាំឡើង មិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ត្រូវរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ក្នុងរយៈពេល៤៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា រហូតថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ពលរដ្ឋជាង៥៤ម៉ឺននាក់ ​បានចុះឈ្មោះបោះឆ្នោតថ្មីរួចរាល់ ហើយ​ ការប្រព្រឹត្តិទៅនៃការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ​ស្ថិតក្នុងបរិយាកាស សុវត្ថិភាព​ និងសន្តិសុខល្អ ​បើទោះជាមានបញ្ហារំខានខ្លះក្ដី ​ដោយធម្មជាតិ ​និងប្រព័ន្ធអ៊ីធឺណិត ។ យ៉ាងណាក្តី ​បញ្ហា ​ទាំងអស់នេះ ​ត្រូវបាន គ.ជ.ប ​ដោះស្រាយបានភ្លាមៗ ។

ឯកឧត្តម បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ត្រូវ អញ្ជើញរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា​ ខណៈការចុះឈ្មោះនឹងបញ្ចប់៤ថ្ងៃទៀត។

ពលរដ្ឋមកចុះឈ្មោះបោះឆ្នោត នៅសង្កាត់វាលស្បូវ ​ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ ​បាននិយាយ ថា ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ មានសារសំខាន់ណាស់ ​ដើម្បីមានសិទ្ធិជ្រើសថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដែលមានសមត្ថភាព ​គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ​និងប្រទេសជាតិ។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ​ប្រព្រឹត្តទៅជារៀរាល់ថ្ងៃ ​ចាប់ផ្តើមពី ថ្ងៃទី២០​ ខែតុលា ដល់ថ្ងៃទី៨​ ខែធ្នូ ឆ្នាំ២០២២ ​នៅតាមសាលា​ឃុំ សង្កាត់ ឬ​នៅតាមភូមិមួយ​ចំនួន​ក្នុងឃុំ​ សង្កាត់ទូទាំងប្រទេស ៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

កម្លាំងនគរបាលរាជធានី ត្រៀមលក្ខណៈពេញលេញ ក្នុងការថែរក្សាការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ខាងមុខ
2026/03/31 08:45:01 pm        1
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោសជាង ១ពាន់នាក់
2026/03/31 07:12:22 pm        1
តុលាការសម្រេចឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ ៥នាក់ នៅខេត្តកំពង់ធំ
2026/03/31 07:09:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្លាំងនគរបាលរាជធានី ត្រៀមលក្ខណៈពេញលេញ ក្នុងការថែរក្សាការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ខាងមុខ

2026/03/31 08:45:01 pm
​របាយការណ៍បង្ហាញថា ការបាត់បង់ព្រៃឈើឥណ្ឌូនេស៊ី បានហក់ឡើងខ្ពស់ ៦៦ភាគរយ ក្នុងឆ្នាំ ២០២៥
2026/03/31 08:34:17 pm
​ក្រុមអ្នកថែរក្សាសន្តិភាពឥណ្ឌូនេស៊ី ២នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់
2026/03/31 08:22:08 pm
​លោក Trump ជំរុញឲ្យប្រទេសនានាទៅច្រកសមុទ្រ Hormuz ហើយយកប្រេងដោយខ្លួនឯង
2026/03/31 08:21:13 pm
​វិមានក្រឹមឡាំង៖ រុស្ស៊ីមិនទាន់ឃើញសំណើរបស់អ៊ុយក្រែន សម្រាប់បទឈប់បាញ់បុណ្យ Easter ឡើយ
2026/03/31 08:20:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/31 01:08:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/29 04:51:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/29 07:28:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am