មន្រី្តជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ឆ្មប ត្រូវមាំទាំ ទាំងបច្ចេកទេស ទាំងសីលធម៌ប្រកបវិជ្ជាជីវៈ

2022/12/05 08:49:26 pm        952

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងក្នុងឱកាសបើក​អង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី ដែនកំណត់ និងនិយាមវិជ្ជាជីវៈឆ្មប ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអៈអាងថា ឆ្មប ត្រូវមាំទាំ ទាំងបច្ចេកទេស ទាំងសីលធម៌ប្រកបវិជ្ជាជីវៈ។

ឯកឧត្តម សាស្រ្តាចារ្យ ធា គ្រុយ បានបន្តទៀតថា គណៈឆ្មបដើរតួនាទីសំខាន់ក្នុងការរៀបចំ និងដាក់ឲ្យអនុវត្តនូវសេចក្តីសម្រេចប្រកាសបទបញ្ញត្តិ និងច្បាប់នានា ដែលពាក់ព័ន្ធនិង​ការងារ​ឆ្មបដែលកំពុងប្រកបវិជ្ជាជីវៈទាំងអស់នៅក្នុងប្រទេសកម្ពុជា​ ទាំងឆ្មប ជនជាតិខ្មែរ និងបរទេស ទាំងសេវាសាធារណៈ ឯកជន អង្គការក្រៅរដ្ឋាភិបាល​ តាមរយៈព្រះរាជក្រឹត្យស្ដីពី ការបង្កើត​គណៈឆ្មបកម្ពុជា ដើម្បីធានាថាឆ្មប​ ត្រូវមានជំនាញគ្រប់គ្រាន់ ក្នុងការផ្តល់សេវាដែលមានគុណភាព​ជូនដល់ស្ត្រី មាតា និងទារក ក្នុងការចូលរួមចំណែកកាត់បន្ថយអត្រាមរណៈភាពមាតា ទារក និង​ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចំបងរបស់ក្រសួងសុខាភិបាល​ និងរាជរដ្ឋាភិបាលកម្ពុជា។ ការងាររបស់ឆ្មប មានគោលបំណងតែមួយគត់ គឺផ្តល់សេវាថែទាំ និងព្យាបាលផ្នែកសម្ភពជូន​ដល់​ស្ត្រី មាតា និងទារក ឆ្លងតាមយន្តការនៃការចុះបញ្ជីកា ​ផ្តល់​អាជ្ញាប័ណ្ណ និងបន្ត​អាជ្ញាប័ណ្ណ​ប្រកប​វិជ្ជាជីវៈដល់ឆ្មប ដែលចេញដោយគណៈវិជ្ជាជីវៈ។ ដូច្នេះឆ្មបទាំងអស់តម្រូវ​ ឲ្យមានអាជ្ញាប័ណ្ណ ដែលមានសុពលភាព ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការផ្តល់សេវាថែទាំ និងព្យាបាល ជូនដល់សាធារណៈជន។

បើតាមកញ្ញា ងួន សុភាព ប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិ បានឲ្យដឹងថា គណៈឆ្មបកម្ពុជា គឺជា​អង្គការស្វយ័តមួយដែលផ្តល់សិទិ្ធអនុវត្តច្បាប់ ​តាមរយៈព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈឆ្មប កម្ពុជា ​ឆ្នាំ២០០៦ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល​ ឆ្នាំ២០១៦ បង្កើត​ដើម្បីថែរក្សា និង លើកកម្ពស់ការអនុវត្តច្បាប់​ ដែនកំណត់ និងនិយាមវិជ្ជាជីវៈឆ្មបនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ព្រះរាជក្រឹត្យនេះផ្ដល់ សិទ្ធិផ្នែកច្បាប់ឱ្យ គណៈឆ្មបកម្ពុជា ក្នុងការគ្រប់គ្រងការប្រកបវិជ្ជាជីវៈឆ្មបនៅកម្ពុជា សំដៅការពារសុខភាព សុវត្ថិភាព និង សុខុមាល​ភាព​របស់អតិថិជន។ ដើម្បីបំពេញលក្ខខណ្ឌតម្រូវនៃច្បាប់ គណៈឆ្មបកម្ពុជា បានរៀបចំ​បង្កើត​ឯកសារគតិយុត្តិ នានា ដូចជា៖ ក្រមសីលធម៌ ក្របខណ្ឌសមត្ថភាពស្នូលសម្រាប់វិជ្ជាជីវៈឆ្មប ក្របខណ្ឌនិយតកម្មនៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត​ របស់ឆ្មប។ ​ជាពិសេសថ្ងៃនេះគណៈឆ្មប និង​ក្រុមការងារបានបញ្ចប់ដោយជោគជ័យនូវដែនកំណត់ និងនិយាមសម្រាប់ការប្រកប​វិជ្ជា​ជីវៈឆ្មប​នៅកម្ពុជា ​ដែលជាឯកសារនិយ័តកម្មជាសារវ័ន្តបន្ថែមមួយទៀត សម្រាប់ឆ្មប​ក្នុងផ្តល់​សេវា​ដោយមានគុណភាព សុវត្ថិភាព ​និងប្រសិទ្ធភាពខ្ពស់៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm