តម្រូវការ​អុក​ហ្ស៊ី​សែន និង​គ្រែ​មន្ទីរពេទ្យ​កាន់​តែ​ច្រើន ស្រប​ពេល​វិបត្តិ​ជំងឺ COVID-19 ​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ឥណ្ឌា​

2021/04/27 09:59:58 am        261

​ឥណ្ឌា៖ ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា គ្រែ​មន្ទីរពេទ្យ​រដ្ឋ​ច្រើនជាង​មុននឹង​មាន​សម្រាប់​អ្នកជំងឺ COVID-19 ស្រប​ពេល​ដែល​ប្រទេស​មួយ​នេះជួប​វិបត្តិ​សុខភាព​កាន់តែ​អាក្រក់​ទៅ ហើយ​រដ្ឋ​ជាច្រើនបាន​អំពាវនាវ​ឲ្យ​មានការ​ផ្គត់ផ្គង់​អុក​ហ្ស៊ី​សែន និង​ឱសថ​ព្យាបាល​បន្ថែម​ទៀត។​

​ពួកគេ​បាន​និយាយ​ថា ប្រទេស​ដែល​មាន​ពលរដ្ឋ​ជាង ១.៣​ពាន់​លាន​នាក់​មួយ​នេះ បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19 ចំនួន ២៦១.៥០០​នាក់កាលពី​ថ្ងៃអាទិត្យ ក្នុង​នោះពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៦​នាក់​ដែល​បាន​ធ្វើ​តេស្តរក​ឃើញ​ករណី​វិជ្ជមាន​។​ ឥណ្ឌាគឺជា​ប្រទេស​ទី​២ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​បំផុត​ នៅ​លើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក ជាមួយ​នឹង​ករណី​ឆ្លង​ជិត ១៤.៨​លាន​នាក់។​ រដ្ឋាភិបាល​បាន​និយាយ​ថា មន្ទីរពេទ្យ​ដែល​ធម្មតា​ប្រើប្រាស់​សម្រាប់​មន្ត្រី​រដ្ឋការ ក្រុមហ៊ុន​រដ្ឋ គួរតែ​ផ្លាស់ប្ដូរ​អគារ​របស់​ពួកគេមក​ជា​ទីតាំង​ព្យាបាល​អ្នកជំងឺ COVID-19 បំពាក់​ដោយ​បន្ទប់​ថែទាំ​សុខ​ភាព គ្រែ​មាន​អុក​ហ្ស៊ី​សែន ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម មន្ទីរ​ពិសោធន៍ និង​បុគ្គលិក​ថែទាំ​សុខភាព។​

ពួក​គេ​បាន​បន្ត​ថា វា​នឹង​ក្លាយ​ជា​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ ក្នុង​ការ​លើកឡើង​ពី​កង្វះខាត​គ្រែ​មន្ទីរពេទ្យ​នៅ​តាម​រដ្ឋ​មួយ​ចំនួន បើសិនជា​ពួក​យើង​ធ្វើ​ដូច្នេះ​។ រថភ្លើង​ពិសេសនឹង​ដឹកជញ្ជូន​បំពង់​អុក​ហ្ស៊ី​សែនទៅកាន់​រដ្ឋ​ត្រូវការ ខណៈ​ដែល​រដ្ឋាភិបាល​និយាយ​ថា ការប្រើប្រាស់​អុក​ហ្ស៊ី​សែន​ក្នុង​គោលដៅ​ឧស្សាហកម្មត្រូវ​មាន​កំហិត។​ នៅ​ក្នុង​ទីក្រុង​ញូវដែល្លី ដែល​ជា​រដ្ឋធានី​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​រាយ​ការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19​ ចំនួន​ ២៥.៥០០​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm