ឥណ្ឌូនេស៊ី៖ អាជ្ញាធរបាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យ ដែលបានបញ្ចេញផ្សែងផេះចម្ងាយ ១៥គីឡូម៉ែត្រទៅលើអាកាស និងបង្ខំឱ្យមានការជម្លៀសប្រជាជនជិត ២,០០០នាក់ ខណៈមានការព្រមានខ្ពស់បំផុតសម្រាប់តំបន់នៅភាគខាងកើតកោះជ្វា។

វីដេអូដែលបានបង្ហោះកាលពីថ្ងៃអាទិត្យ បង្ហាញពីពលរដ្ឋជម្លៀសខ្លួននាំយកទៅតាមនូវទ្រព្យសម្បត្តិរបស់ពួកគេ តាមផ្លូវគោកគ្របដណ្តប់ដោយផេះ។ ភ្នំភ្លើង Semeru ជាភ្នំខ្ពស់បំផុតនៅលើកោះជ្វាបានផ្ទុះឡើងកាលពីឆ្នាំមុន បណ្តាលឲ្យមនុស្សជាង ៥០នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវជម្លៀសចេញ។ នៅពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសណាមួយនៅឡើយពីការផ្ទុះភ្នំភ្លើង Semeru ក្នុងឆ្នាំនេះ។ ដោយមានភ្នំភ្លើងចំនួន ១៤២ ប្រទេសឥណ្ឌូនេស៊ីមានចំនួនប្រជាជនច្រើនជាងគេរបស់ពិភពលោក ដែលរស់នៅតាមជួរជិតភ្នំភ្លើង៕
អត្ថបទ៖ ប៊ុនថន