រុស្ស៊ី​នឹងមិន​នាំចេញ​ប្រេង​ដោយសារតែ​ការ​ទប់​តម្លៃ​ប្រេង​ពី​ប្រទេស​លោកខាងលិច​

2022/12/05 10:16:23 pm        1.3 K

​រុស្ស៊ី៖ ប្រទេស​រុស្សី​ដែលជា​ប្រទេស​នាំចេញ​ប្រេង​ធំជាងគេ​លំដាប់​ទី​២ ​របស់​ពិភពលោក​នឹង​មិន​លក់​ប្រេង​ដែល​ត្រូវ​កំណត់​តម្លៃ​ដោយ​ប្រទេស​លោក​ខាងលិច​នោះ​ទេ ទោះបីជា​ប្រទេស​នេះ​ត្រូវ​កាត់​បន្ថយ​ការ​ផលិត​ក៏ដោយ​។

​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​បាន​ធ្វើ​សេចក្តីប្រកាស​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់ពី​ក្រុម​ប្រទេស​រីក​លូត​លាស់​តាំង​៧​ ឬ ​(G7) និង​អូស្ត្រាលី​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​សុក្រ​កំណត់​តម្លៃ​ប្រេង ៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល សម្រាប់​តម្លៃ​ប្រេង​ឆៅ​ពី​សមុទ្រ​រុស្ស៊ី​ដោយ​ហាមឃាត់​ក្រុមហ៊ុន​ដឹកជញ្ជូន ​និង​ធានារ៉ាប់រង​មិន​ឲ្យ​ដឹកជញ្ជូន​ប្រេង​ឆៅ​របស់​រុស្ស៊ី​លើស​ពី​តម្លៃ​កំណត់​នេះ​។ ការ​ទប់​តម្លៃ​ប្រេង​មាន​គោល​បំណង​កាត់បន្ថយ​ប្រាក់ចំណូល​របស់​រុស្ស៊ី​ពី​ការ​លក់​ប្រេង និង​ទប់​ការ​កើន​ឡើង​តម្លៃ​ប្រេង​ពិភពលោក ខណៈ​កំពុង​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជុំវិញ​សង្គ្រាម​របស់​លោក​នៅ​អ៊ុយ​ក្រែ​នមាន​រយៈពេល​ជាង ៩​ខែ​ទៅ​ក្នុង​ជម្លោះ​ដ៏​ឃោរឃៅ​។​

រុស្ស៊ី​បាន​ចាត់​ទុក​ការ​ទប់​តម្លៃ​ប្រេង​នេះ​ថា ​ជា​ការ​ជ្រៀតជ្រែក​ដែល​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ថាមពល​ពិភព​លោក​មាន​អស្ថិរភាព​។​ លោក ពូ​ទីន កាលពី​ខែ​កញ្ញា​បាន​ព្រមាន​ប្រទេស​លោក​ខាងលិច​ថា លោក​អាច​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ថាមពល ប្រសិនបើ​ការកំណត់​តម្លៃ​ប្រេង​ត្រូវ​បាន​ដាក់ ដោយ​ប្រាប់​ប្រទេស​ទាំងនោះ​ថា​អឺរ៉ុប​នឹង​ជួប​ការ​រាំងស្ទះ​។ កាលពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​ថា ការកំណត់​តម្លៃ​ប្រេង​ត្រឹម ៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​លើ​ប្រេង​រុស្ស៊ី​មិនទាន់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm