សម្តេចតេជោ ហ៊ុន សែន អបអរសាទរ CamDX ទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់ អនាគត រដ្ឋាភិបាល

2022/12/05 10:45:24 pm        402

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសសូមអបអរជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែល “ថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា” (Cambodia Data eXchange ហៅ កាត់ថា CamDX) ត្រូវបានប្រកាសទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់ អនាគត រដ្ឋាភិបាល (Future of Government Awards ) ដែលបានសហការគាំទ្រ ដោយ អង្គការ កម្មវិធីអភិវឌ្ឍន៍សហ ប្រជា ជាតិ (UNDP), Amazon Web Service Institute នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញ សាកលសម្រាប់រដ្ឋាភិបាល Apolitical ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល ។ កម្ពុជាជាប្រទេស មួយ ក្នុងគម្រោងចំនួន ១០ ដែលមកពីប្រទេសចំនួន ៨ ទៀត ដែលស្ថិតក្នុងបញ្ជីសម្រាំង (Shortli s te d) ក្នុងផ្នែកជ័យលាភី Open Source Adaptation ដែលរួម មាន កាណាដា, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង, ប៉ាគីស្ថាន, ហ្គីណេប៊ីសូ (Guinea-Bissau), អាហ្សង់ទីន, ហ្វីលីពីន និងបេណាំង ហើយដែលចុងក្រោយត្រូវបានសម្រេចពីគណៈ-កម្មការវាយតម្លៃអន្តរជាតិ ចំនួន ១៧ រូប ឱ្យឈ្នះ ជ័យ លា ភីលេខ១ ប្រចាំឆ្នាំ ២០២២ នេះ ។ 

យោងតាមផេកfacebookផ្លូវការសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា ពានរង្វាន់នេះជាមោទនភាពថ្មី​មួយទៀតរបស់​កម្ពុជាលើ​ឆាកអន្តរជាតិ និងជាការទទួលស្គាល់ថា កម្ពុជា បានចាប់យកឱកាស និងបាន ប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាល CamDX ក្នុងការជួយដល់ការងារ កែ ទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ។ នៅក្រោមម្លប់សុខសន្តិភាព, កម្ពុជាមិនត្រឹមតែមាន ឱកាស កសាង ហេដ្ឋារចនាសម្ព័នរូបវន្តជាច្រើននោះទេ, ប៉ុន្តែកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គម ឌីថល មួយរស់រវើក និងប្រកបដោយបរិយាប័ន្ន ។ ក្នុងន័យនេះ, ខ្ញុំសូមឱ្យក្រសួង-ស្ថាប័នរបស់ រាជរដ្ឋាភិ បាលទាំង អស់ និងសូមលើកទឹកចិត្តវិស័យឯកជន ចូលរួម និងប្រើប្រាស់ សំដៅទាញ យកប្រយោជន៍ជាអតិបរមាពីថ្នាល និងបច្ចេកវិទ្យា​ពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ីរបស់ CamDX ។

ថ្នាល CamDX ដែលអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ មជ្ឈ មណ្ឌល បណ្តុះ ធុរកិច្ចថ្មី “តេជោ” នៃក្រសួង សេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ ជាថ្នាលបច្ចេក វិទ្យា ឌីជីថលមួយឈរនៅ កណ្តាល និងជា ឆ្អឹងខ្នង ដែលអនុញ្ញា ត ឱ្យ ប្រព័ន្ធ បច្ចេកវិទ្យា ព័ត៌មាន របស់ ក្រសួង- ស្ថាប័នអាច ចែករំលែកទិន្នន័យរវាងគ្នា និងគ្នា ដើម្បី បង្កើត ជាសេ វាសាធា រណៈអនឡាញ ផ្សេងៗ ។ គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២, ថ្នាល CamDX បានជួយឱ្យការ  ចុះ បញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញសម្រេចបាន ចំនួន ១៩ ៨២៣ ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៦ ប៊ីលានដុល្លា រ អាមេរិក ដោយប្រើ ប្រាស់ រយៈ ពេល ជា មធ្យមត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ។

សមាជិករបស់ CamDX បច្ចុប្បន្នក្នុងក្របខណ្ឌចុះបញ្ជីអាជីវកម្ម រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរ​សេវាហិរញ្ញវត្ថុមិន​មែនធនាគារ។ ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System- GTAS) នៃអគ្គ-នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បាននិងកំពុងផ្លាស់ប្តូរទិន្នន័យនៅលើថ្នាលនេះជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ផងដែរ ។ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩, ថ្នាល CamDX ក៏បានជួយឱ្យរាជរដ្ឋាភិបាល​បានដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា និងលិខិតបញ្ជាក់លើការអញ្ជើញ (Validation Application on Guarantee/ Invitation- VAGI) សម្រាប់ការសម្រួលដល់ការធ្វើដំណើររបស់ធុរជន និងវិនិយោគិន។ ថ្នាល CamDX កំពុងពង្រីកវិសាលភាព​របស់ខ្លួនក្នុងវិស័យ​ហិរញ្ញវត្ថុ ទាំងធនាគារ និងមិនមែនធនាគារ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK), គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី (Royal Micro Finance Plc), ក្រុមហ៊ុនធានារ៉ាប់រង FWD, ធនាគារហត្ថា ម.ក, ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារវីង (ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក, ធនាគារស្ថាបនា, ក្រុមហ៊ុនអិមជីអេ អេស៊ា អ៊ិនសួរិន ប្រូឃើរ ខូអិលធីឌី ផងដែរ។

គិតមកដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២, ចំនួនប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យនៅលើថ្នាល CamDX មានសរុបប្រមាណ ១៣ លានប្រតិបត្តិការ ។

​សម្រាប់ព័ត៌មានបន្ថែម៖

- https://camdx.gov.kh (https://camdx.gov.kh/)/

- https://futureofgovernment.com (https://futureofgovernment.com/)

- https://apolitical.co/events/digital-and-open-source-driving-the-future-of-government

-https://aws.amazon.com/blogs/publicsector/announcing-future-of-government-awards-recognize-leaders-digital-transformation ​


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm