ភ្នំពេញ ៖ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំគណប្រតិភូជាន់ខ្ពស់គណបក្សចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជឺមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ខែវិច្ឆកា ឆ្នាំ២០២២ ។
ស្ថិតនៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានប្រគល់ជូន
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន នូវព្រះសារលិខិតរំលែកទុក្ខ ក្នុងនាមគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដោយបានបញ្ជាក់ថា « មរណភាពរបស់
ឯកឧត្តមអតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់មហាមិត្តចិន ដែលបានលះបង់ពេលវេលាមួយជីវិត លើកកម្ពស់ជីវភាពរស់នៅប្រកបដោយវិបុលភាពនៃប្រជាជន និងប្រទេសចិន » ៕





