បាល់ទាត់៖ ក្រុមកំពូលតារាង Atletico Madrid បានពន្លាតការនាំមុខនៅក្របខណ្ឌអេស្ប៉ាញ La Liga ក្រោយជ័យជំនះធំធេងលើ Eibar ៥-០ ស្របពេលដែល Real Madrid មិនអាចរកបីពិន្ទុបានក្នុងសប្តាហ៍ទី៣១ នេះ។

Angel Correa រកបានពីរគ្រាប់ម្នាក់ឯងមុនចប់វគ្គទី១ មុនពេលដែល Yannick Carrasco រកបានមួយគ្រាប់ដែរនៅពេលចាប់ផ្តើមវគ្គទី២ បាន ៤នាទី។ ក្រោយមកខ្សែប្រយុទ្ធអេស្ប៉ាញ Marcos Llorente ក៏រកបានពីរគ្រាប់ម្នាក់ឯងផងដែរធ្វើឲ្យ Atletico Madrid យកឈ្នះ Eibar ៥-០។ ជ័យជំនះនេះធ្វើឲ្យ Atletico Madrid បន្តកាន់កាប់កំពូលតារាងដដែលមានសរុប ៧០ ពិន្ទុ តាមពីក្រោយ ៣ពិន្ទុដោយ Real Madrid។ ក្រុមរបស់លោក Zinedine Zidane មិនបានធ្វើអ្វីក្រុមម្ចាស់ផ្ទះ Getafe ដោយបានត្រឹមស្មើគ្នា ០-០។

មួយពិន្ទុនេះធ្វើឲ្យ Real Madrid ដេញពីក្រោយ Atletico Madrid ៣ពិន្ទុនៅសល់ ៧ប្រកួតទៀតចប់រដូវកាល ខណៈ Barcelona មិនប្រកួតសប្តាហ៍នេះកំពូងឈរលេខ៣ មាន ៦៥ពិន្ទុដេញពីក្រោយ Real Madrid ២ពិន្ទុ និងដេញពីក្រោយ Atletico Madrid ៥ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ