នគរបាលបញ្ជូនក្រុមចោរប្លន់ ០៣នាក់ ប្រដាប់អាវុធ និងកាច់.ក ម៉ូតូយ៉ាងសកម្ម នៅរាជធានីភ្នំពេញ ទៅកាន់តុលាការ

2022/12/06 12:02:43 am        89

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ ដែលជាក្រុមចោរប្លន់ ប្រដាប់អាវុធ និងកាច់.ក ម៉ូតូយ៉ាងសកម្ម នៅភូមិសាស្រ្តរាជធានីភ្នំពេញ ទៅកាន់អយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់។

ជនសង្ស័យ០៣នាក់ ដែលត្រូវបានឃាត់ខ្លួន បន្តនីតិវិធី មាមឈ្មោះ ៖ ទី១ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅភូមិពុនសាង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ទី២ ឈ្មោះ អែល ហិល ភេទប្រុស អាយុ២៧ឆ្នាំ មុខមិនពិតប្រាកដ ស្នាក់នៅវត្តស្ទឹងមានជ័យ មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ និងទី៣ ឈ្មោះ ជុំ វិរៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មី មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

សូមបញ្ជាក់ថា កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្នុងការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ និងកាច់.ក ម៉ូតូយ៉ាងសកម្មកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចឃាត់មនុស្សសរុប០៧នាក់ ប៉ុន្តែក្នុងនោះរកឃើញ មានតែ០៣នាក់ប៉ុណ្ណោះ មានជាប់ពាក់ព័ន្ធ ដោយឡែក ០៤នាក់ទៀត ត្រូវបានអនុញ្ញាត្តិអោយត្រឡប់ទៅផ្ទះវិញ ។

គួររំលឹកថា កាលពីវេលាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំកម្លាំង និងបញ្ជារផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការ ក្នុងការស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នូវក្រុមជនសង្ស័យ ពាក់ព័ន្ធនឹង ករណី កាច់.ក ម៉ូតូ និងប្លន់ប្រដាប់អាវុធយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើង ក្នុងភូមិសាស្ត្រជាច្រើនខណ្ឌ ហើយឃាត់ខ្លួនបាននៅភូមិសាស្ត្រ ខណ្ឌមានជ័យ និង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ០២គ្រឿង រថយន្តមួយគ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផងដែរ ដូចជាស្លាកលេខម៉ូតូ សម្ភារះសម្រាប់ធ្វើសកម្មភាពកាច់.ក ម៉ូតូ និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ

បច្ចុប្បន្នជនសង្ស័យ​ទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការើបសួរនៅឡើយ៕ លីហេង & កុម្ភះ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        68
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        116
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm