
អន្ដរជាតិ៖ ទីក្រុងគីវ ប្រឈមនឹងរដូវរងារដ៏ងងឹត និងត្រជាក់ខ្លាំង ក្រោយការវាយប្រហាររបស់រុស្ស៊ីមានគោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ថ្វីត្បិតតែគ្មានចរន្តអគ្គិសនី ការផ្គត់ផ្គង់ទឹក និងកម្តៅអស់មួយរយៈពេលក៏ដោយ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងគីវ ពួកគេនៅតែព្យាយាមវិលត្រឡប់ទៅរករបៀបរស់នៅធម្មតាវិញ ដោយពួកគេនៅតែបន្តទៅធ្វើការ ទៅហាងកាហ្វេ និងរាំលេងកម្សាន្តនៅតាមទីសាធារណៈ៕
