
អន្ដរជាតិ៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយកាលពីថ្ងៃអាទិត្យថា វានឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងការបញ្ឈប់ទាំងស្រុងការជជែកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinពាក់ព័ន្ធនឹងបញ្ហាសង្រ្គាមអ៊ុយក្រែន។
លោកScholzបានផ្តល់អនុសាសន៍បែបនេះ បន្ទាប់ពីរូបលោក និងលោក Putinសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាលើការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន៕