អាស៊ានបង្កើតផែនការសកម្មភាពថ្មី ដើម្បីធ្វើឲ្យសម្រេចបាននូវសមភាពយេនឌ័រ

2022/12/05 07:10:28 pm        204

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារីថា ការបង្កើតផែនការសកម្មភាពថ្នាក់តំបន់អាស៊ាន ស្តីពីស្រ្តីសន្តិភាព និងសន្តិសុខ គឺជាជំហ៊ានដ៏ធំមួយ​ ដើម្បីសម្រេចនូវចក្ខុវិស័យរបស់អាស៊ាន ក្នុងការធ្វើឱ្យសម្រេចបាននូវសមភាពយេនឌ័រ ដើម្បីលើកកម្ពស់ និងពង្រឹងនូវតួនាទី នៃការចូលរួមរបស់ស្រ្តីចនៅក្នុងការពង្រឹងសន្តិភាព និងសន្តិសុខក្នុងតំបន់។

​លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លើកឡើងនៅក្នុង ពិធីសម្ពោធផែនការសកម្មភាពថ្នាក់តំបន់ ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២២ នេះថា ការបង្កើតឡើងនៃផែនការសកម្មភាពថ្នាក់តំបន់អាស៊ាន ស្តីពីស្រ្តីសន្តិភាពនិងសន្តិសុខ គឺជាជំហ៊ានដ៏ធំមួយ ដើម្បីសម្រេចនូវចក្ខុវិស័យរបស់អាស៊ាន ក្នុងការធ្វើឱ្យសម្រេចបាននូវសមភាពយេនឌ័រ ក្នុងនោះ ការលើកកម្ពស់ការចូលរួម និងតួនាទីស្រ្តីនៅក្នុងគ្រប់ជ្រុងនៃសន្តិភាព និងសន្តិសុខ ដែលចាប់ចេញពីការទប់ស្កាត់នូវជម្លោះ ការកសាងសន្តិភាព ការទប់ស្កាត់អំពើជ្រុលនិយមដោយហិង្សា និងការដោះស្រាយហានិភ័យសន្តិសុខ ដែលកំពុងកើតមានដូចជាគ្រោះមហន្តរាយ និងជំងឺរាតត្បាតក្នុងតំបន់ គឺជាការចាំបាច់ ដើម្បីឈានទៅដល់គោលដៅរបស់យើង ជាសហគមន៍ដែលមានបរិយាបន្ន និងផ្តោតលើប្រជាជន។ ជុំវិញបញ្ហានេះ អាស៊ាននៅតែប្តេជ្ញាបន្តឆ្ពោះទៅមុខ ជាមួយការជំរុញនូវរបៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ ហើយផែនការសកម្មភាពថ្នាក់តំបន់អាស៊ាន ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ និងជាអ្នកនាំផ្លូវរបស់យើង។

ចំណែក លោក Yohannes A. Abraham បេសកជនសហរដ្ឋអាមេរិកប្រចាំអាស៊ាន បានលើកឡើងផងដែរថា រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក និងបន្តនូវកិច្ចសហការជាមួយតំបន់អាស៊ាន និងដៃគូរអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ និងពង្រឹងនូវតួនាទីដ៏សំខាន់នៃការចូលរួមរបស់ស្រ្តីនៅក្នុងការពង្រឹងសន្តិភាព និងសន្តិសុខក្នុងតំបន់ ដែលបញ្ហានេះបានបង្ហាញនូវការសម្រេចបានដ៏មានសារៈសំខាន់ ដើម្បីធានាថា ស្រ្តីគឺជាភ្នាក់ងារដ៏សំខាន់ នៅក្នុងការផ្លាស់ប្តូរ ដើម្បីជំរុញការកសាងសន្តិភាព ការទប់ស្កាត់ជម្លោះ និងការស្តារឡើងវិញនៅក្នុងតំបន់ ហើយក៏បានកត់ត្រានូវជំហានដ៏សំខាន់ សម្រាប់ការអនុវត្តផែនការសកម្មភាពថ្នាក់ជាតិ ដើម្បីពង្រីក និងពង្រឹងការចូលរួមរបស់ស្រ្តី នៅលើតុពិភក្សាគោលនយោបាយ សម្រាប់បញ្ហាទៅលើ សន្តិភាព និងសន្តិសុខ ។

ដោយឡែកលោកស្រី Sarah Knibbs នាយិកាថ្នាក់តំបន់ នៃអង្គការ UN Women នៅអាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា ខណៈពេលដែលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៣២៥ គឺបានដំណោះស្រាយជាបន្តបន្ទាប់ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងនោះបានសង្កត់ធ្ងន់លើតួនាទីសំខាន់ៗរបស់ស្រ្តី ដើម្បីលើកកម្ពស់ និងកសាងសន្តិភាពតំបន់អាស៊ាន មានភាពងាយរងគ្រោះ និងការគំរាមកំហែងផ្នែកសន្តិសុខប្រឆាំងនឹងស្ត្រី ដែលបញ្ហានេះ ត្រូវការអន្តរាគមន៍ជាក់លាក់តាមបរិបទ និងការបង្កើនតួនាទីរបស់ស្ត្រីក្នុងដំណើរការសន្តិភាព និងសន្តិសុខ។ បញ្ហានេះ UN Women ប្តេជ្ញា គាំទ្រអាស៊ានក្នុងការអនុវត្តផែនការសកម្មភាពថ្នាក់តំបន់ ក៏ដូចជាការលើកកម្ពស់ និងផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តល្អនៅទូទាំងតំបន់អាស៊ាន និងលើសពីនេះទៀត៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am