ករណី​ស្លាប់​ដោយសារ​ ​COVID-19 នៅ​លើ​ពិភព​លោក​កើន​ឡើង​ដល់ ​៣​លាន​នាក់

2021/04/27 09:59:58 am        283

ពិភពលោក៖ ​ករណី​ស្លាប់​សកល​ដោយសារ​ជំងឺ COVID-19 បាន​កើន​ឡើង​ដ៏​គួរ​ភ្ញាក់ផ្អើល​រហូតដល់ ៣​លាន​នាក់ ខណៈ​ដែល​មានដំណើរ​ថយ​ក្រោយ ​នៃ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​សកលលោក ធ្វើ​ឲ្យ​វិបត្តិ​កាន់​តែ​លិចលង់​ខ្លាំង​ឡើង​នៅ​តាម​ប្រទេស​ជាច្រើន ​ដូចជាប្រេ​ស៊ី​ល ឥណ្ឌា និង​បារាំង។​

​ចំនួន​អ្នក​ស្លាប់​ដូច​ដែល​បាន​ចងក្រង​ឡើង​ដោយ​សាកលវិទ្យាល័យ Johns Hopkins គឺ​ប្រ​ហាក់​ប្រហែល​ស្មើនឹង​ចំនួន​ពលរដ្ឋ​នៅ​ទីក្រុង​កៀវរបស់​អ៊ុយ​ក្រែ​ន, ទីក្រុង​កា​រ៉ា​កាសរបស់​វែ​ណេ​ហ្ស៊ុ​យ​អេ​ឡា ឬ​រដ្ឋធានីលី​ស្បុ​នរបស់​ព័រ​ទុយ​ហ្គា​ល់។ វា​មាន​ចំនួន​ច្រើនជាងពលរដ្ឋ​របស់​ទីក្រុង​ឈី​កា​ហ្គោ និង​ពលរដ្ឋ​រួមគ្នា​រវាង​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វៀ និង​ទីក្រុង​ដា​ឡាស់របស់​សហ​រដ្ឋអាមេរិក​។​ ទោះបីជា​យ៉ាងណាក៏ដោយ ចំនួន​ពិតប្រាកដ​នៃ​ករណី​ឆ្លង​ស្លាប់អាច​នឹង​ខ្ពស់​ជាង​​នេះ ដោយសារតែ​ការ​បិទ​បាំង​ទិន្នន័យ​របស់​រដ្ឋាភិបាល​មួយ​ចំនួន ដូចជា​ករណី​ដែល​គេ​មើល​រំលង​នៅ​ដំណាក់កាល​ដំបូង ​នៃ​ការ​រីក​រាលដាល​ឆ្លង​ចាប់ផ្ដើម​នៅ​ទីក្រុង​អ៊ូ​ហាន ប្រទេស​ចិន កាលពី​ដំណាច់​ឆ្នាំ​២០១៩។​

​ពេល​ដែល​ពិភពលោក​មើល​ឃើញ​ករណី​ស្លាប់​កើន​ឡើង​ដល់ ២​លាន​នាក់​កាលពី​ខែ​មករា​កន្លងទៅ កិច្ច​ខិតខំ​ចាក់​វ៉ាក់សាំង​បង្ការ​ទើប​ចាប់ផ្ដើម​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក។​ នៅ​ថ្ងៃ​នេះ​ការ​ចាក់​វ៉ាក់​សាំង​បាន​ចាប់ផ្ដើម​នៅ​ជាង ១៩០​ប្រទេស ថ្វីត្បិតតែ​ការគ្រប់គ្រង​វីរុស​មាន​ភាព​ខុស​ប្លែក​គ្នា​ក៏ដោយ។​ ស្រប​ពេល​ដែល​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19 នៅ​សហរដ្ឋអាមេរិក និង​អង់គ្លេសរង​ផល​ប៉ះពាល់​យ៉ាង​ណាក្តី ប្រជាពលរដ្ឋ និង​វិស័យ​ធុរកិច្ច​នៅ​ទីនោះចាប់ផ្ដើម​មាន​សង្ឃឹម​ឡើងវិញ ក្រោយ​ការ​រីក​រាលដាល​ឆ្លង​សកល ប៉ុន្តែ​បណ្ដា​ប្រទេស​អ្នកមាន​មួយ​ចំនួនមិន​អាច ​ឈាន​ដល់​គោល​ដៅ​ចង់​បាន​របស់​ពួកគេ​នោះ​ឡើយ និង​បាន​បិទ​ប្រទេស​ឡើងវិញ និង​ការ​រឹតត្បិត​ផ្សេងទៀត ខណៈ​ដែល​ករណី​ឆ្លង​នៅតែ​ហក់​ឡើង​ខ្ពស់​៕​

​អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm