អភិបាលរងស្រុកស្ទឹងហាវ ជួយឧបត្ថម្ភការព្យាបាលទាំងស្រុង ដល់បេក្ខនារីក្រីក្រ ប្រឡងបាក់ឌុបមានអាការៈធ្វើទុក្ខសុខភាពខ្លាំងទាំងយប់

2022/12/06 04:34:37 pm        322

ព្រះសីហនុ ៖ បេក្ខនារីប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិម្នាក់ ( បាក់ឌុប ) និងជាសិស្សមានជីវភាពគ្រួសារក្រីក្រ បានមានអាការៈធ្វើទុក្ខសុខភាពទាំងយប់ ដោយរូបគេកង្វះអាហាររូបត្ថម្ភ ធ្វើឱ្យក្តៅខ្លួនខ្លាំង ត្រូវបានលោកកុយ សាមឺឌី អភិបាលរងស្រុកស្ទឹងហាវ បានជួយបញ្ចូនទៅពិនិត្យព្យាបាល នៅគ្លីនិកឯកជនមួយ និងរ៉ាប់រងការព្យាបាលទាំងស្រុង រួមទាំងជួយ ឧបត្ថម្ភនូវថវិកាមួយចំនួន ដល់ប្អូនស្រីខាងលើផងដែរ នាវេលាម៉ោង៧យប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។ 

ក្រោយការពិនិត្យយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរួចមក អាការៈសុខភាពបេក្ខជនប្រលងទី១២ខាងលើ មានភាពល្អប្រសើរឡើងវិញ ទើបក្រុមគ្រូពេទ្យផ្តល់ឱសថមួយចំនួន សម្រាប់យកទៅញុំាបន្ថែម និងអនុញ្ញាត្តិឱ្យត្រឡប់ទៅសម្រាកនៅបន្ទប់វិញ ដើម្បីត្រៀមខ្លួនប្រឡងសម្រាប់ថ្ងៃចុងក្រោយ ដែលជា ថ្ងៃទី២ នៃដំណើរការប្រលងបាក់ឌុប ប្រចាំឆ្នាំ២០២២ ។ 

បេក្ខជន និងបេក្ខនារី ទាំងអស់សរុប ១៣៧នាក់ ដែលជាសិស្សរៀននៅវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យកែវផុស ស្ថិតក្នុងស្រុកស្ទឹងហាវ ហើយត្រូវប្រឡងនៅវិទ្យាល័យហ៊ុនសែន វាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ដោយពួកត្រូវបានថ្នាក់ដឹកនាំខេត្ត បានរៀបចំបន្ទប់គេង និងការហូបចុក សម្រាប់ពួកគេក្នុងរយះពេល២ថ្ងៃ នៃការប្រឡង ព្រោះដោយសារពួកគេមិនអាចធ្វើដំណើរទៅមកពីផ្ទះទៅវិទ្យាល័យ ដើម្បីប្រលងបាននោះឡើយ ដោយសារផ្លូវឆ្ងាយ ហើយត្រូវធ្វើដំណើរពីស្រុកមួយឆ្លងទៅស្រុកមួយ ។ 

ក្នុងការឱកាសចុះសួរសុខទុក្ខប្អូនៗ បេក្ខជន និងបេក្ខនារី ខាងលើទាំងយប់ហើយនោះ លោកអភិបាលរងស្រុកស្ទឹងហាវ បានណែនាំដល់ប្អូនៗ ត្រូវខិតខំព្យាយាមយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងការប្រឡងនៅពេលនេះ ហើយការប្រលងនៅពេលនេះ ជាមាគ៌ាដ៏សម្ខាន់ដែលជួយចម្លងប្អូនៗទាំងអស់គ្នា អោយបន្តទៅរកភាពជោគជ័យនៅពេលខាងមុខបន្តទៀត ដើម្បីជាថ្នាលសម្រាប់ជីវិតដ៏រ៉ុងរឿងរបស់ខ្លួនឯង ក៏ដូចជាជាថ្នាលនាំខ្លួនឯងអោយក្លាយខ្លួនទៅជា យុវជនយុវសិស្សដ៏ឆ្នើម ដែលសាកសមជាសរសេរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិរបស់យើង នាថ្ងៃអនាគត់ផងដែរ ៕ (ដោយ៖ លី ហេង)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm