ប្រេ​ស៊ី​ល​បញ្ចប់​ក្តីសង្ឃឹម​ក្រុម​អាស៊ី​នៅ World Cup ក្រោយ​យកឈ្នះ​កូរ៉េ ៤-១

2022/12/06 04:46:03 pm        84

​បាល់ទាត់៖ ​ក្តីសង្ឃឹម​របស់​ក្រុម​អាស៊ី​នៅ World Cup 2022 កាតា​បាន​បិទ​បញ្ចប់​ត្រឹម​យប់មិញ​ បន្ទាប់​ក្រុម​ជើងឯក​ប្រាំ​សម័យ​ប្រេ​ស៊ី​ល​យកឈ្នះ​កូរ៉េ ៤-១​។ ​កូរ៉េ ជប៉ុន និង​អូស្ត្រាលី​ជា​ក្រុម​ដែល​មកពី​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី AFC ដែល​នៅសល់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​នេះ ​តែអូស្ត្រាលី​ក៏បាន​ចាញ់​អា​ហ្ស​ង់​ទីន ខណៈ​ជប៉ុន​ក៏​ចាញ់​ក្រូ​អាស៊ី​។

​​ការលេង​យ៉ាង​ស៊ីចង្វាក់​គ្នា​នៅ​វគ្គ​ទី១ ដោយ​ក្រុម​ជើងឯក​ឆ្នាំ២០០២ ប្រេ​ស៊ី​ល​ធ្វើឱ្យ​ក្រុម​របស់លោក​របស់លោក Tite រកបាន​គ្រាប់​នាំមុខ​ដល់​ទៅ ៤គ្រាប់​ដោយ​កីឡាករ ៤នាក់​ផ្សេងគ្នា​រួមមាន Vinicius Junior, Neymar, Richarlison និង Lucas Paqueta​។ ក្រុម​របស់លោក Paulo Bento ក៏​រកបាន​មួយ​គ្រាប់​វិញ​ដែរ​នៅ​វគ្គ​ទី២ ដោយ Paik Seung-ho នាទី​ទី៧៦ តែ​មិន​គ្រប់គ្រាន់​ឡើយ​ ខណៈ​ការប្រកួត​បញ្ចប់​ទៅដោយ​ប្រេ​ស៊ី​ល​យកឈ្នះ ៤-១​។ ​​ប្រេ​ស៊ី​ល​ដែល​គេ​ចាត់ទុកជា​បេក្ខភាព​ឈានមុខ​គេ​ដែល​អាច​ឈ្នះ​ជើងឯក​ឆ្នាំ​នេះនោះ នឹង​បន្ត​ជួប​ជាមួយ​ក្រុម​ជើងឯក​រង​បួន​ឆ្នាំមុន​ក្រូ​អាស៊ី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​។

​​ក្រឡេក​ទៅ​មើល​អ្នកគាំទ្រ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េ​ បានបង្ហាញ​អារម្មណ៍​រីករាយ​ទោះបីជា​ចាញ់ក្តី ការឈាន​ឡើងដល់​វគ្គ ១៦ក្រុម​ចុងក្រោយ​គឺជា​រឿង​ល្អ​ទៅហើយ​សម្រាប់​កូរ៉េ ហើយ​ការជួប​ជាមួយ​ប្រេ​ស៊ី​ល​គ្រប់គ្នា​ដឹង​ហើយ​ថា កូរ៉េ​មានសង្ឃឹម​តិច​។ ​​ចំណែក​អ្នកគាំទ្រ​ប្រេ​ស៊ី​ល​ក៏បាន​ជប់លៀង ហ៊ោរ​ស្រែកច្រៀង​ដែរ ​និង​បាន​និយាយថា ពួកគេ​ជឿជាក់ថា​ ប្រេ​ស៊ី​ល​នឹង​ឆ្លង​ផុត​វគ្គ​នេះ តែ​មិន​នឹកស្មានថា​លទ្ធផល​ដល់​ទៅ ៤-១ ដែល​បានផ្តល់​ក្តីសង្ឃឹម​ខ្ពស់​ដល់​ក្រុម​សម្រាប់​ប្រកួត​បន្ទាប់​ទៀត​។ ​​សូមបញ្ជាក់ថា ​ជ័យជំនះ​នេះ​ធ្វើឱ្យ​ប្រេ​ស៊ី​ល​បន្ត​ឈានឡើង​វគ្គ ៨ក្រុម​ចុងក្រោយ World Cup ៨លើក​ជាប់​គ្នា​ដោយ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ក្រូ​អាស៊ី​នៅ​ថ្ងៃអាទិត្យ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm