ក្រូ​អាស៊ី​តាម​ពីក្រោយ​យកឈ្នះ​ជប៉ុន​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ

2022/12/06 05:16:22 pm        190

​បាល់ទាត់៖ ​បេសកកម្ម​របស់​ក្រុម​សាមូរ៉ៃ​ជប៉ុន​នៅ World Cup 2022 កាតា​បាន​បិទ​បញ្ចប់​ហើយ ក្រោយ​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ជើងឯក​រងកាលពី​បួន​ឆ្នាំ​ក្រូ​អាស៊ី​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​។ ​​ជប៉ុន​ជា​ក្រុម​មានប្រៀប​ជាង​ក្នុងការ​ប្រកួត​នេះតាមរយៈ​ការបង្កើត​ឱកាស​ច្រើន​នៅ​វគ្គ​ទី១ និង​រកបាន​គ្រាប់​នាំមុខ​មុន​ដោយ Daizen Maeda នៅ​នាទី​ទី៤៣​។

​តែ​វគ្គ​ទី២ លេង​បាន ១០នាទី​ខ្សែបម្រើ Spurs, Ivan Perisic គឺជា​អ្នក​តែ​ត​បញ្ចូល​ទី​តាម​ស្មើ​វិញ​ឱ្យ​ក្រូ​អាស៊ី​នៅ​នាទីទី៥៥​។ ​គ្មាន​ក្រុម​ណា​អាច​រកបាន​គ្រាប់​បាល់​ទៀតឡើយ​ សម្រាប់​វេលា​ដែល​នៅសល់ និង​ឈានដល់​ការបន្ថែម ១៥នាទី​ពីរដង​ទៀត​ក្តី​។ ​អ្វីៗ​ត្រូវ​សម្រេច​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​អ្នកចាំទី​ក្រូ​អាស៊ី Dominik Livakovic បាន​ក្លាយ​ជា​វីរបុរស​របស់​ក្រូ​អាស៊ី​តាមរយៈ​ការជួយ​សង្គ្រោះ​បាល់ ១១​ម៉ែត្រ​ពីរ​គ្រាប់​ដំបូង​របស់​ជប៉ុន មុន​ពេលដែល​សង្គ្រោះបាន​មួយ​គ្រាប់​ទៀត​របស់ Maya Yoshida ហើយ Mario Pasalic គឺជា​អ្នកសំរេច​គ្រាប់​ចុងក្រោយ​ឱ្យ​ក្រូ​អាស៊ី​យកឈ្នះ​ជប៉ុន​។ ​ក្រុម​របស់លោក Zlatko Dalic ដែល​ចាញ់​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​នៅ​រុស្ស៊ី ៤​ឆ្នាំ​មុននឹង​បន្ត​ជួប​ជាមួយ​ក្រុមជើងឯក ៥សម័យ​ប្រេ​ស៊ី​ល​នៅ​វគ្គ​បន្ត​។

​​ងាក​មក​អ្នកគាំទ្រ​ជប៉ុន​ដែល​បាន​ចាក​ចេញពី​កីឡដ្ឋាន បានបង្ហាញ​អារម្មណ៍​ខកចិត្ត​ដែល​ក្រុម​របស់​ខ្លួន​ចាកចេញ​ពី ព្រឹត្តិការណ៍​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​បែបនេះ តែ​សរសើរ​ក្រុម​ជប៉ុន​ដែល​ធ្វើ​បាន​ល្អ​នៅ World Cup លើក​នេះ​។ ​ចំណែកឯ​អ្នកគាំទ្រ​ក្រូ​អាស៊ី​បាន​និយាយថា គោលដៅ​បន្ត​ទៅ​មុខ​ទៀត​គឺ​លើក​ពាន World Cup ដោយ​មិន​ខ្វល់​ថា ត្រូវ​ជួប​ក្រុម​ខ្លាំង​ដូចជា​ប្រេ​ស៊ី​ល​ឡើយ ហើយ​ក៏​បាន​លើក​សរសើរ​ជប៉ុន​ដែរ​ថា ​ជា​គូប្រកួត​ដ៏​តានតឹង​សម្រាប់​ក្រុម​ដែល​សម្បូរ​បទពិសោធន៍​នៅ World Cup ដូចជា​ក្រូ​អាស៊ី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        364
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        452

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm