រុស្ស៊ី​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/12/06 10:24:44 am        531

​អ៊ុយ​ក្រែ​ន៖ អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រុស្ស៊ី​ ពីបទ​បំផ្លិចបំផ្លាញ​លំនៅឋាន​នៅក្នុង​ភាគ​អាគ្នេយ៍ និង​កាត់ផ្ដាច់​ចរន្តអគ្គិសនីនៅក្នុង​តំបន់​ជាច្រើន ​ដោយ​ការបាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ទីក្រុង Moscow និយាយថា យាន​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​នបាន​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ចំនួន​២ នៅ​ទីក្រុង​ Ryazan និង​ទីក្រុង Saratov ចូល​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដែល​មាន​ចំងាយ​រាប់​រយ​គីឡូម៉ែត្រ​ពី​ខ្សែត្រៀម​ជួរមុខ ដោយ​បាន​សម្លាប់​ទាហាន ​៣​នាក់ និង​ ៤​នាក់​រង​របួស និង​បាន​បាញ់​ទម្លាក់​យាន​ដ្រូ​ន​ទាំងនោះ​។

​ការ​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល​ថ្មីៗ ​ត្រូវគេ​រំពឹងថា​នឹង​បន្ត​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ជាច្រើន​ថ្ងៃ​ទៀត។ ហើយ​ការវាយប្រហារ​ថ្មីៗ​នេះបាន​កើតមានឡើង ខណៈ​ការ​ដាច់​អគ្គិសនី​បណ្ដោះ​អាន្ន​នេះគ្រោង​នឹង​បញ្ចប់ ក្រោយ​បាន​ជួសជុល​ការខូចខាត​។ ​ការវាយប្រហារ​ទាំងនេះបានធ្វើ​ឲ្យ​តំបន់​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន ត្រឡប់​ទៅរក​ភាព​ងងឹត​ដ៏​ត្រជាក់​ឡើងវិញ ហើយ​នៅពេលនេះសីតុណ្ហភាព​បាន​ធ្លាក់​ចុះក្រោម​សូន្យ​អង្សារ​។ ប្រទេស​រុស្ស៊ីបាន​បាញ់ស្រោច​មី​ស៊ី​ល​ជា​បន្តបន្ទាប់​ដាក់​គោលដៅ​ទូទាំង​អ៊ុយ​ក្រែ​ន​លើក​ទី​៨ ក្នុង​រយៈពេល ​៨​សប្ដាហ៍​។

​លោក​ប្រធានាធិបតីអ៊ុយ​ក្រែ​ន Volodymyr Zelenskyy និយាយថា មនុស្ស​យ៉ាងហោចណាស់​ ៤​នាក់បាន​ស្លាប់​ក្នុងការ​វាយប្រហារ​រប​ស់​រុស្ស៊ី ដោយ​បន្ថែមថា​ កងកម្លាំង​រប​ស់​ខ្លួនបាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ចំនួន ​៦០​គ្រាប់​ក្នុងចំណោម ​៧០គ្រាប់ដែល​បាន​បាញ់​ដោយ​រុស្ស៊ី។ ​ចំណែក​ភាគីរុស្ស៊ីបាន​និយាយថា ខ្លួន​បាន​បាញ់​កម្ទេច​គោលដៅ​ទាំងអស់​ចំនួន ១៧​កន្លែង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am