បាល់ទាត់៖ ក្រុមជម្រើសជាតិម៉ារ៉ុកគឺជាក្រុមមកពីទ្វីបអាហ្វ្រិកតែមួយគត់ដែលនៅសល់នៅ World Cup 2022 កាតាគិតត្រឹមវគ្គ ១៦ក្រុមចុងក្រោយ មុនជួបអេស្ប៉ាញយប់នេះ។ ក្តីសង្ឃឹមរបស់ប្រជាជនអាហ្វ្រិកស្រមៃចង់ឈ្នះជើងឯក World Cup កាន់តែខើចទៅៗ បន្ទាប់ពីសេណេហ្កាល់ចាញ់អង់គ្លេសកាលពីយប់ថ្ងៃអាទិត្យ។

ក្រឡេកទៅអ្នកគាំទ្រម៉ារ៉ុកនៅឯទីក្រុងរ៉ាបាត់វិញ ម្នាក់ៗសុទ្ធតែបានបង្ហាញក្តីសង្ឃឹមរៀងៗខ្លួន ហើយខ្លះទៀតថា បានត្រៀមភ្លើង កាំជ្រួចរួចហើយដើម្បីអុជអបអរសាទរជ័យជំនះលើអេស្ប៉ាញយប់នេះ។ ម៉ារ៉ុកមិនត្រឹមជាក្តីសង្ឃឹមរបស់តែមួយគត់របស់អាហ្វ្រិកទេ តែជាក្តីសង្ឃឹមតែមួយគត់របស់ប្រទេសអារ៉ាប់ផងដែរ។ ម៉ារ៉ុកឡើងមកដល់វគ្គ ១៦ក្រុមចុងក្រោយ World Cup ជាលើកទី២ ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីលើកដំបូងតាំងពីឆ្នាំ១៩៨៦។ ម៉ារ៉ុកក៏ជាប្រទេសអារ៉ាប់ដំបូងដែលឡើងមកកាន់វគ្គចាញ់ធ្លាក់ពីរលើកផងដែរ បន្ទាប់ពីកន្លងមកអារ៉ាប៊ីសាអ៊ូឌីតធ្វើបាននៅឆ្នាំ១៩៩៤ និងអាល់ហ្សេរីឆ្នាំ២០១៤៕
អត្ថបទ៖នាង សុភាវុធ