បំណាក់​ដី​កប់​លើ​រថយន្តក្រុង​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ៣៤​នាក់​ស្លាប់

2022/12/06 06:00:01 pm        251

​​កូ​ឡុំ​ប៊ី​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ៣៤នាក់​បាន​ស្លាប់​នៅពេល​ដែលមាន​បំណាក់​ដី​បាន​កប់​លើ​រថយន្តក្រុង​ នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃអាទិត្យ ហើយ​មនុស្ស ៩នាក់​ផ្សេងទៀតត្រូវបាន​ជួយសង្គ្រោះ​។

បំណាក់​ដី​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បាក់​ធ្លាក់​មកលើ​រថយន្តក្រុង​នៅក្នុង​ខេត្ត Risaralda ចម្ងាយ​ប្រហែល ២៣០គីឡូម៉ែត្រភាគ​ពាយព្យ​រដ្ឋធានី Bogota​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Alfonso Prada បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា យើង​បាន​រកឃើញ​មនុស្ស ​៣៤នាក់​រួចហើយរួមមាន​អនីតិជន ៣នាក់ ហើយ​យើង​បាន​ជួយសង្គ្រោះ​មនុស្ស ៩នាក់​ផ្សេងទៀត​នៅ​រស់រានមានជីវិត ក្នុងនោះ ៤នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​ ​ប្រធានាធិបតី​កូ​ឡុំ​ប៊ីលោក Gustavo Petro បានចាត់ទុក​ឧប្បត្តិ​ហេតុនេះ​ថា ​ជា​សោកនាដកម្ម​នៅក្នុង​បណ្តាញ Twitter របស់លោក​។

រថយន្តក្រុង​នេះកំពុងធ្វើដំណើរ​ពី​ទីក្រុង Cali ជាទី​ក្រុង​ធំ​ទី​បី​របស់​ប្រទេស​កូ​ឡុំ​ប៊ីទៅកាន់​ក្រុង Condoto ក្នុង​ខេត្ត Choco។ ប្រទេស​កូ​ឡុំ​ប៊ី​បាន​ទទួលរង​ពី​រដូវភ្លៀង​ធ្លាក់​ខ្លាំង​ខុសពី​ធម្មតា ដែល​ត្រូវ​បានដាក់​កំហុស​លើ​បាតុភូត​អាកាសធាតុ La Nina​។ យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​បានឱ្យដឹងថា ហេតុការណ៍​ដែល​ទាក់ទង​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​មនុស្ស ២១៦នាក់​ស្លាប់ និង​ធ្វើឱ្យ​មនុស្ស ៥៣៨,០០០នាក់​គ្មាន​លំនៅឋាន​គិត​មកដល់ពេលនេះ​ក្នុង​ឆ្នាំ២០២២ ហើយ​តួលេខ​បង្ហាញថា មនុស្ស ៤៨នាក់​ផ្សេងទៀត​នៅ​បាត់​ខ្លួន​នៅ​ទូទាំងប្រទេស​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        20
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm