វាយកូនបាល់៖ ទីក្រុង Miami សហរដ្ឋអាមេរិកនឹងទទួលរៀបចំព្រឹត្តិការណ៍ F1 ពិភពលោកលើកដំបូងចាប់ពីឆ្នាំ២០២២ ខាងមុខតទៅ បន្ទាប់ពីកិច្ចសន្យារយៈពេល ១០ឆ្នាំ។ ទីលានប្រកួតនឹងមានប្រវែង ៥.៤គីឡូម៉ែត្រ ដែលទីលាននោះនឹងព័ទ្ធជុំវិញកីឡដ្ឋាន Hard Rock ដែលជាកីឡដ្ឋានទឹកដីរបស់ក្រុមបាល់បោះអាមេរិក NFL, Miami Dolphins។
ទីក្រុង Miami នឹងក្លាយជាទីលានទី២ នៅសហរដ្ឋអាមេរិកដែលទទួលការប្រកួត F1 ជាមួយគ្នានឹងទីលាននៅទីក្រុង Austin រដ្ឋតិចសាស។ មិនទាន់មានការប្រកាសពីកាលបរិច្ឆេទឆ្នាំ២០២២ នៃការប្រកួតនៅទីក្រុង Miami ឡើយ តែប្រធាន F1 លោក Stefano Domenicali ថា ប្រហែលជាស្ថិតនៅត្រីមាសទី២ ឆ្នាំក្រោយ៕
អត្ថបទ៖នាង សុភាវុធ