ពលរដ្ឋខ្មែរនៅអឺរ៉ុប បន្តបង្ហាញការស្វាគមន៍ ដំណើរទស្សនកិច្ចសម្ដេចតេជោ នឹង​ចូលរួម​ប្រជុំ​អាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចហ្សែល

2022/12/06 06:01:57 pm        369

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ កំពុងរស់នៅ និងសិក្សាក្នុងទ្វីបអឺរ៉ុប បានបន្ត​បង្ហាញ​ការ​ស្វាគមន៍ និងរងចាំទទួលដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ដែលនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុបលើកទី៤៥ ក្នុងទីក្រុង​ព្រុចហ្សែល ប្រទេសប៊ែលហ្ស៊ិក នាពេលឆាប់ៗខាងមុខនេះ ។

តាមរយៈវីដូឃ្លីប ប្រជាពលរដ្ឋខ្មែរទាំងអស់នោះ បានលើកឡើងថា ពួកគាត់​នឹង​ទៅ​ទទួល​ស្វាគមន៍​សម្ដេចតេជោ ក្នុងដំណើរទស្សនកិច្ចនេះ ដោយសុទឹកចិត្ត ដោយគ្មានការបង្ខិតបង្ខំ គ្មាន​អ្នក​ណាជួល ហើយពួកគេចាត់ទុក ការអញ្ជើញចូលរួមប្រជុំរបស់សម្ដេចនាពេលនោះ គឺបង្ហាញ​ពី​មុខ​មាត់​របស់ប្រទេសកម្ពុជា នៅលើឆាក់អន្តរជាតិផងដែរ ។

ពលរដ្ឋបន្តថា ពួកគាត់សូមសម្ដែងការស្វាគមន៍ ចំពោះដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​របស់​សម្ដេច​តេជោ​នេះ ហើយរំពឹងថា ដំណើរទស្សនកិច្ចរបស់សម្ដេច នឹងផ្ដល់ជាកិត្យានុភាពដល់កម្ពុជា និង​កិច្ច​សហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងសហគមន៍អឺរ៉ុប ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ឲ្យ​កាន់​តែ​រីកចម្រើនបន្ថែមទៀត ។

គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធាន​អាស៊ាន​ប្តូរ​វេនឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់តំបន់អឺរ៉ុប ដើម្បីទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប ហើយដំណើរ​ទស្សន​កិច្ច​នេះ នឹងមានការទទួលស្វាគមន៍យ៉ាងច្រើនកុះករ ពីប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែល​កំពុង​សិក្សា​នៅទ្វីបអឺរ៉ុបផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm