បាល់ទាត់៖ កីឡដ្ឋានបាល់ទាត់ 974 នឹងត្រូវរុះរើចេញក្រោយទទួលការប្រកួតចុងក្រោយនៅ World Cup កាលពីយប់មិញក្នុងជំនួបដែលប្រេស៊ីលយកឈ្នះកូរ៉េ 4-1។ កីឡដ្ឋាន 974 ត្រូវបានសាងសង់ឡើងដោយការផ្គុំចូលគ្នានូវទូកុងតឺន័រចំនួន 974ប្រអប់។

ដូចដែលបានលើកឡើងពេលសាងសង់ កីឡដ្ឋានមួយនេះនឹងត្រូវបានរុះរើចេញវិញ និងយកគ្រឿងបរិក្ខាទាំងអស់នោះផ្តល់ជូនទៅប្រទេសដែលត្រូវការ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ សូមបញ្ជាក់ថា កីឡដ្ឋាន 974 ជាកីឡដ្ឋានតែមួយគត់នៅកាតាដែលមិនបានបំពាក់ម៉ាស៊ីនត្រជាក់ ហើយរាល់ការប្រកួតនៅកីឡដ្ឋានមួយនេះតែងតែធ្វើឡើងនៅពេលយប់ស្មើនឹងម៉ោង ២ រំលងអាធ្រាត្រនៅកម្ពុជាដោយសារសីតុណ្ហភាពក្តៅនៅកាតា។ រំលឹកថា កីឡដ្ឋាន 974 បានទទួលការប្រកួតសរុប ៧ប្រកួតនៅ World Cup។ កីឡដ្ឋានមួយនេះអាចផ្ទុកទស្សនិកជនបាន ៤៤០៨៩នាក់មានទីតាំងនៅតំបន់ Ras Abu Aboud ទីក្រុងដូហាប្រទេសកាតា៕
អត្ថបទ៖នាង សុភាវុធ