រដ្ឋាភិបាល​កុង​ហ្គោ​បង្កើន​ចំនួន​អ្នកស្លាប់​ក្នុងការ​សម្លាប់​រង្គាល​ដល់ ​២៧២​នាក់​

2022/12/06 10:02:22 pm        652

​កុង​ហ្គោ៖ សកម្មជន​វ័យក្មេង​ច្រើន​នាក់​មកពី​ចលនា​ពលរដ្ឋ​ផ្សេងៗ​គ្នា​នៅ​ទីក្រុង Goma ភាគ​ខាងកើតសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោបានមក​ជួបជុំគ្នា​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​រំលឹក​ដល់​ជន​ស៊ីវិល ២៧២នាក់​ដែល​បាន​ស្លាប់​ក្នុងការ​សម្លាប់​រង្គាល​នៅ​ទីក្រុង Kisishhe ភាគ​ខាងកើត​កាលពី​សប្តាហ៍​មុន​។​

​បាតុករ​បាន​ច្រៀង​ចម្រៀង អុជ​ភ្លើងទៀន និង​រាំដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​។ ក្រុមអ្នកតវ៉ា​មួយចំនួន​កាន់​ផ្ទាំង​រូបភាព ​អំពាវនាវ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដោយ​ការសម្លាប់​រង្គាល​។ ក្រុមអ្នកតវ៉ា​និយាយថា យើង​មក​សម្រាប់​ការ​កាន់ទុក្ខ​រួមគ្នា​ ហើយ​យើង​ពិតជា​នឿយណាយ​។ ចាប់តាំងពី​កើតមក យើង​តែងតែ​ឃើញ​មាន​អសន្តិសុខ​នៅក្នុង​សាធារណៈរដ្ឋ​កុង​ហ្គោ​ (DRC)​។ យើង​ធំ​ឡើង​ក្នុង​ភាពអសន្តិសុខ​ជា​បន្តបន្ទាប់​។ ​រដ្ឋាភិបាល​បានដាក់​កំហុស​ការសម្លាប់​រង្គាល​លើ​ក្រុម​ឧទ្ទាម M23 ដែល​បាន​បដិសេធ​មិន​ទទួលខុសត្រូវ និង​បាន​និយាយថា ​ក្រុម​ឧទ្ទាម​ត្រូវបាន​គាំទ្រ​ដោយ​សមាជិក​កងទ័ព​ប្រទេសរ​វ៉ាន់ដា ជាការ​ចោទប្រកាន់​ញឹកញាប់​ដោយ​រដ្ឋាភិបាល​កុង​ហ្គោ​ដែល​ប្រទេសរ​វ៉ាន់ដាបាន​បដិសេធ​។

​ការសម្លាប់​រង្គាល​ដែល​ត្រូវបាន​គេ​ចោទប្រកាន់បាន​កើតឡើង​កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា នៅក្នុង​ក្រុង Kisishe ក្នុង​ខេត្ត North Kivu​។ ចំនួន​អ្នកស្លាប់​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ប្រទេស​កុង​ហ្គោលោក Julien Paluku ដែល​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ជាមួយ​អ្នកនាំពាក្យរដ្ឋាភិបាល​លោក Patrick Muyaya៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm