ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ ឯកឧត្ដម ហេង រតនា បានឱ្យ ដឹងថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការ CMAC ភ្នំពេញ ឯកឧត្ដមបានជួបពិភាក្សាការងារជា មួយលោកស្រី Eva Veble ទីប្រឹក្សារបស់អង្គការ NPA មកពីប្រទេសន័រវែស និងលោក Rune Dale-Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជា និងសហការី។ ជំនួបពិភាក្សានេះ ផ្តោតសំខាន់លើការព ង្រឹងកិច្ចសហការបន្ថែមទៀតក្នុងវិស័យសកម្មភាពមីន និងកិច្ចប្រតិបត្តិការលើគម្រោងបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់សង្គ្រាមនៅកម្ពុជា រវាងអង្គភាព CMAC និងអង្គការ NPA ជាពិសេសពង្រឹងយន្តការគ្រប់គ្រងគម្រោងជំនួយពីរដ្ឋាភិបាលអាម៉េរិក ដែលផ្តល់មកអង្គភាពស៊ីម៉ាក់តាមរយ:អង្គការ NPA។
ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២២នេះ អាម៉េរិកបានផ្តល់ជំនួយមកអង្គភាព CMAC តាមរយៈអង្គការNPA មានចំនួនថវិកា២៩.៩២៥.៥៥៨ ដុល្លារ និងសម្រេចបានលទ្ធផលប្រតិបតិ្តការបោសសម្អាតផ្ទៃដីបានចំនួនជាង២២,២០០ហិកតា រកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រ ភេទសរុបចំនួន ២២១.៧៩៣គ្រាប់ និងបានអប់រំផ្សព្វផ្សាយយល់ដឹងពីមីនបានចំនួន ១.៣០៤.២៦០ នាក់។
រដ្ឋាភិបាលអាម៉េរិកបានសម្រេចផ្តល់ជំនួយតាមរយ:អង្គការ NPA ដល់អង្គភាពស៊ីម៉ាក់សម្រាប់ការបោ សសម្អាតតំបន់គ្រាប់បែកចង្កោមមានថវិកាចំនួនជាង ៦.៥លានដុល្លារសម្រាប់ឆ្នាំ២០២២-២០២៥៕ ដោយ៖ គង់ ឌិន




