គោព្រៃ​កម្ពុជាចាប់ផ្ដើម​ហ្វឹកហាត់​ត្រៀម​ជួប​ម៉ាឡេស៊ី និង​លេង​ពាន​ AFF Mitsubishi Electric Cup 2022

2022/12/07 05:11:40 pm        619

បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាបានចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ហើយ បន្ទាប់ពី​បង្ហាញ​បញ្ជី​ឈ្មោះកីឡាករ ២៤​នាក់។ ការហ្វឹកហាត់​ថ្ងៃ​ដំបូង​នេះបានធ្វើ​ឡើង​នៅ​ទីលាន​ហ្វឹកហាត់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ជិត​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់គឺ​ពុំមាន​វត្តមាន​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​លោក​ Keisuke Honda ​នោះទេ។​

​ការប្រមូលផ្ដុំ​ហ្វឹកហាត់​នេះធ្វើឡើង ១​ថ្ងៃមុន​ក្រុម​គោព្រៃ​កម្ពុជាត្រូវធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដែល​គ្រោង​ចាក​ចេញពី​មាតុភូមិនា​រាត្រី​ថ្ងៃទី​០៧ ខែធ្នូ​នេះ ដើម្បី​ធ្វើការ​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ីនា​ថ្ងៃទី​០៩ ខែធ្នូ​ខាងមុខ ដើម្បី​ដកស្រង់​បទពិសោធន៍ និង​បច្ចេកទេស​ត្រៀម​ការប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022។​ ​សូមបញ្ជាក់ថា កីឡាករ ២៤​រូបដែល​ត្រូវបាន​កោះហៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​មិត្តភាព និង​ពានរង្វាន់​ជើងឯក​អាស៊ាន​ឆ្នាំនេះ រួមមាន​សមាជិក​ក្លិប​ភ្នំពេញ​ក្រោ​ន ៥​រូប​, ព្រះខ័ន​រាជ​ស្វាយរៀង ២​រូប​, បឹងកេត ៤​រូប​, វិសាខា ១០​រូប​, ក្លិប​ណាហ្គា​វើ​ល​ដ៏​ម្នាក់ រួមជាមួយ​កីឡាករ​ប្រកប​អាជីព​ក្រៅ​ស្រុក ២​រូបគឺ​កីឡាករ​ខ្មែរ​-​បារាំង កុក បូរី​ស លេង​នៅ​ក្លិប​ម៉ាឡេស៊ី​ Sarawak United ​និង​កីឡាករ​ខ្មែរ​-​អាមេរិក ថេ​ឡរ នី​កូ​ឡា ឌឿ​ង លេង​នៅ​ក្លិប​អាមេរិក​ Orlando City។​

​សម្រាប់​បេសកកម្ម​ប្រកួត​ពានរង្វាន់​ AFF Mitsubishi Electric Cup 2022 កម្ពុជា​គឺ​ស្ថិតក្នុង​ពូ​ល​ A ​ខណៈ​កម្មវិធី​ប្រកួត រួមមាន​ថ្ងៃទី​២០ ខែធ្នូ កម្ពុជាត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ហ្វីលីពីន​មុនគេ មុន​ជួប​ឥណ្ឌូនេស៊ីក្រៅ​ដីនា​ថ្ងៃទី​២៣ ខែធ្នូ​ខាងមុខ ។ បន្ទាប់មក​នៅ​ថ្ងៃទី​២៩ ខែធ្នូ កម្ពុជា​នឹងត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ជាថ្មី ទទួល​ក្រុម​ប្រ៊ុយណេ​វិញ​ម្ដង មុន​ការប្រកួត​បញ្ចប់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខ។​ ​ចំពោះ​ការប្រកួត​ក្នុង​ដី​របស់​ក្រុម​គោព្រៃ​កម្ពុជា អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​ BTV-News ​បានទទួល​សិទ្ធ​ធ្វើការ​ផ្សាយ​ផ្ទាល់ ពី​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា។ កុំ​ភ្លេច​ចូលរួម​ទស្សនា និង​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​បាន​ច្រើន​កុះករ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        158
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        168
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm