UN៖ សហរដ្ឋអាមេរិក និងរុស្ស៊ីបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃអង្គារ ពីបទមិនចាប់អារម្មណ៍ចំពោះការចរចាស្វែងរកសន្តិភាពនៅអ៊ុយក្រែន ខណៈការអំពាវនាវកាន់តែច្រើននៅឯអង្គការសហប្រជាជាតិឲ្យមានបទឈប់បាញ់ និងផ្នែកការទូតដើម្បីបញ្ចប់សង្គ្រាម ដែលបានចាប់ផ្ដើមដោយការវាយលុករបស់រុស្ស៊ីរយៈកាល ៩ខែមកនេះ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vassily Nebenzia បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនថា ទីក្រុង Moscow បានបង្ហាញចំណាប់អារម្មណ៍ពីសារសំខាន់របស់បណ្ដារដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ក្នុងដំណោះស្រាយផ្នែកការទូត។
លោកបាននិយាយថា យើងកំពុងប្រតិកម្មខ្លាំងចំពោះបញ្ហានេះ។ យើងបញ្ជាក់ពីឆន្ទៈរបស់យើងក្នុងការចរចា ប៉ុន្តែលោកបានបន្ថែមថា គោលបំណងនេះនឹងត្រូវបានលុបបំបាត់ មូលហេតុជាឬសគុលដែលបានបង្ខំឲ្យយើងចាប់ផ្ដើមប្រតិបត្តិការសឹកពិសេស។
ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Lisa Carty បានប្រាប់ក្រុមប្រឹក្សាមានសមាជិក ១៥ប្រទេសថា ការបង្កើនការវាយប្រហាររបស់លោកប្រធានាធិបតី Putin លើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនគឺជាភស្តុតាងបញ្ជាក់ថា លោកពុំចាប់អារម្មណ៍ចំពោះការចរចា ឬដំណោះស្រាយតាមផ្លូវការទូតទេ៕
អត្ថបទ៖ សុខមាន