ម៉ា​រ៉ុ​ក​ក្លាយជា​ប្រទេស​អារ៉ាប់​ទីមួយ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ World Cup

2022/12/07 05:43:58 pm        178

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​រ៉ុ​កបាន​បន្តដំណើរ​ជោគជ័យ​របស់ខ្លួន និង​ការបង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup បន្ទាប់ពី​យកឈ្នះ​អេ​ស្ប៉ា​ញ​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ World Cup ជា​លើកដំបូង​។

​ការប្រកួត ៩០នាទី​ពេញ​គ្មាន​ក្រុម​ណា​រក​គ្រាប់​បាល់​បាន ហើយ​ថែម ១៥នាទី​ពីរដង​ទៀត​នៅតែ​រក​មិនបាន​។ ​អ្វីៗ​ត្រូវ​សម្រេច​ដោយ​បាល់ ១១ម៉ែត្រ តែ​អេ​ស្ប៉ា​ញ​ក៏​ជាន់​ដាម​បរាជ័យ​ ដូច​ពេល​ចាញ់​អ៊ីតាលី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro 2020 ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​នេះដែរ​។ កីឡាករ​បីនាក់​របស់​អេ​ស្ប៉ា​ញ​រួមមាន Pablo Sarabia, Carlos Soler និង Sergio Busquet សុទ្ធតែ​ស៊ុត​មិន​ចូល​បី​គ្រាប់​ដំបូង​ ខណៈ​ម៉ា​រ៉ុ​ក​គ្មាន​បញ្ហា​ឡើយ​ដោយ​បញ្ចប់​គ្រាប់​ចុងក្រោយ​ដោយ​ខ្សែការពារ PSG, Achraf Hakimi​។ ​អ្នកចាំទី Sevilla, Yassine Bounou គឺជា​អ្នក​សង្គ្រោះ​គ្រាប់​បាល់​របស់ Soler និង Busquet ខណៈ Sarabi ស៊ុត​បុករ​បាទី​។

​គ្រូបង្វឹក​អេ​ស្ប៉ា​ញ Luis Enrique បាន​និយាយថា លោក​ទទួលខុសត្រូវ​ទាំងស្រុង​សម្រាប់​បរាជ័យ​នេះ ពីព្រោះ​លោក​គឺជា​អ្នក​រើស​កីឡាករ​ឱ្យ​ស៊ុត ហើយ​សូម​សរសើរ Yassine Bounou គាត់​ធ្វើ​បានល្អ​ណាស់​ថ្ងៃនេះ​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​ម៉ា​រ៉ុ​កបាន​ឈានឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ជា​លើកដំបូង​នៅ World Cup បន្ទាប់ពី​ធ្លាប់​ឡើង​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​នៅ​ឆ្នាំ១៩៨៦ ហើយក៏​ក្លាយជា​ប្រទេស​អារ៉ាប់​ទីមួយ​ផងដែរ​ដែល​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ​។ ​​ក្រឡេក​ទៅ​មើល​រដ្ឋធានី Casablanca អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​បាននាំគ្នា​អបអរសាទរ​ ចំពោះ​ជ័យជំនះ​លើ​ក្រុម​ជើងឯក​ពិភពលោក​ឆ្នាំ២០១០ អេ​ស្ប៉ា​ញ ខណៈ​នៅតាម​ដងផ្លូវ​ពេញ​ដោយ​សំឡេង​ហ៊ោរ​កញ្ជ្រៀវ​។ ​​ម៉ា​រ៉ុ​ក​គឺជា​ប្រទេស​អាហ្វ្រិក​តែមួយគត់​ដែល​នៅសល់​នៅ World Cup ឆ្នាំនេះ​ ខណៈ​ការបង្ហាញ​ខ្លួន​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​នឹង​ជា​ប្រទេស​អាហ្វ្រិក​ទី១ ដែរ​ឡើងដល់​វគ្គ​នេះ​ក្នុង​រយៈពេល ១២ឆ្នាំ បន្ទាប់ពី​ហ្កា​ណា​ធ្វើបាន​ដូចគ្នានេះ​កាលពី​ឆ្នាំ២០១០ នៅ​អាហ្វ្រិក​ខាងត្បូង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        85
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        404
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        491

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm