ម្ចាស់​មេដាយ​កីឡា​កាយសម្ព័ន្ធ​ជើងឯក​អាស៊ីទទួលបាន​ប្រាក់រង្វាន់​ពី​រាជរដ្ឋាភិបាល​សរុប ២៣៦​លាន​រៀល​

2022/12/07 06:29:16 pm        75

​កាយសម្ព័ន្ធ៖ កីឡាករ​-​កីឡាការិនី​កាយសម្ព័ន្ធដែល​ដណ្ដើមបាន​ជ័យលាភី នៃ​ការប្រកួត​ជើងឯក​អាស៊ី​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិកលើក​ទី​៧ (Aerobic Gymnastics Asian Championship 2022) នៅ​ប៉ា​តា​យ៉ា ប្រទេស​ថៃកាលពី​ថ្មីៗ បានទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ ដែលមាន​ទឹកប្រាក់​សរុប ២៣៦​លាន​រៀល។​

​ពិធី​ប្រគល់​ប្រាក់រង្វាន់​រាជរដ្ឋាភិបាល​នេះបានធ្វើ​ឡើង​ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​វត្តមាន​ឯកឧត្តម វ៉ា​ត់ ចំរើន តំណាង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា។​ ​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ជើងឯក​អាស៊ី​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិកលើក​ទី​៧ ដែល​ប្រកួត​នៅ​ថៃកាលពី​ថ្ងៃទី​៣១ ខែសីហា ដល់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២២ កន្លងទៅ សហព័ន្ធបា​នប​ញ្ចូ​ន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ១៨​នាក់​ចូលរួម ក្រោយ​មានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ CAMSOC​។​

​ចំពោះ​លទ្ធផល​កម្ពុជា​ដណ្ដើមបាន​មេដាយ​លើ ៣វិញ្ញាសារួមមាន​មេដាយប្រាក់ ២ ទី​១- ​មេដាយប្រាក់​លើ​វិញ្ញាសា​គូ មាន​កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី និង​កីឡាការិនី ឈួន ស្រីនាត ស្មើនឹង ២​គ្រឿង និង​ទី​២-​មេដាយប្រាក់​លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ជា​ក្រុម ៥​នាក់មាន​កីឡាការិនី ឌឹ​ម អ៊​ន​ធីតា​, សួស ស្រី​ពៅ​, ឈួន សុវណ្ណ​បញ្ញា​, ស៊ីវ ចន្ថា និង​កីឡាការិនី ណេ​ម សុខ​ហេង ស្មើនឹង ៥​គ្រឿង។ មួយទៀតគឺ​មេដាយ​សំរឹទ្ធ ១ លើ​វិញ្ញាសា​ទ្រី​យ៉ូ​ជា​ក្រុមមាន​កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី​, កីឡាការិនី ច្រឹង ចាន់​ត្រា និង​កីឡាការិនី ឈួន ស្រីនាត ស្មើនឹង ៣​គ្រឿង។​ ​យោងតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល សម្រាប់​ការប្រកួត​ជើងឯក​អាស៊ី​នេះ សម្រាប់​មេដាយប្រាក់​ក្នុង ១​គ្រឿងទទួលបាន ២០​លាន​រៀល ខណៈ​មេដាយ​សំរឹទ្ធ​ក្នុង ១​គ្រឿង ១៦​លាន​រៀល។ ចំណែក​គ្រូបង្វឹកទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ១០០% ស្មើនឹង​មេដាយ​ខ្ពស់បំផុត​របស់​កីឡាករ​-​កីឡាការិនី និង​គ្រូ​ជំនួយក៏​ទទួលបាន ៧០% នៃ​មេដាយ​របស់​កីឡាករ​-​កីឡាការិនី​ផងដែរ។ ដូច្នេះ​ប្រាក់រង្វាន់ដែល​រាជរដ្ឋាភិបាល់​ជូន​ជ័យលាភី ​ជើងឯក​អាស៊ី​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិកលើក​ទី​៧ សរុប​មាន​ចំនួន ២៣៦​លាន​រៀល។​

​ឆ្លៀតឱកាស​នោះក្នុងនាម​អាជ្ញាធរ​កីឡា ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​និង​ NOCC ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​តែង​គិតគូរ និង​យកចិត្តទុកដាក់​វិស័យ​កីឡា​គ្រប់​សហព័ន្ធ​កីឡា​ជាតិ ដែល​ជាការ​ផ្ដល់នូវ​ភាព​កក់ក្ដៅ និង​ការជំរុញ​លើកទឹកចិត្ត​ដ៏​សំខាន់ សម្រាប់​កីឡាករ​-​កីឡាការិនីខិតខំ​ប្រឹងប្រែង និង​ធ្វើការ​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា​។​ ​បន្ថែម​លើ​នេះ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់បន្ដ​ការខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​បន្ថែមទៀត ពិសេស​កីឡា​កាយសម្ព័ន្ធដែល​កំពុងមាន​សន្ទុះ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​ធានាបាន​នូវ​គុណ​ផល​កម្រិត​ខ្ពស់ ឆ្ពោះទៅរក​មេដាយ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ពោលគឺ​ការ​ស្វែង​មេដាយមាស​យ៉ាងតិច ១​គ្រឿង ស្របតាម​ស​ន្ទ​ស្សន៍​មេដាយដែល​គណៈ​កម្មាធិការ​ជាតិ​ CAMSOC ​បានដាក់​ចេញនៅក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        293
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm