ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចជាឯកច្ឆន្ទលើវិសោធនកម្មប្រការមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា

2022/12/07 07:49:54 pm        721

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាឯកច្ឆន្ទទៅលើវិសោធនកម្ម​នូវប្រការមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាជាតិ ​ខណៈដែលបញ្ជានេះ ត្រូវបានវិសោធនកម្ម​ជា​បន្តបន្ទាប់ចំនួន១០លើកមកហើយនោះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ​បានឲ្យដឹងថា ​នៅថ្ងៃទី៧ ខែធ្នូ នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​បាន​ដឹកនាំកិច្ច​ប្រជុំ​ដើម្បីពិនិត្យ ​និងសម្រេចសំណើរ របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ​ប្រធានរដ្ឋសភាស្ដីទី សុំពិនិត្យ ​ធម្មនុញ្ញភាពលើវិសោធនកម្ម ប្រការ២ថ្មី(ពីរ) ប្រការ៥ថ្មី(ពីរ) ​ប្រការ១០ថ្មី(បី) ប្រការ១៦ និងប្រការ​ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភាជាតិ ដែលជាលទ្ធផល នៃកិច្ចប្រជុំ ក្រុមប្រឹក្សា​ធម្មនុញ្ញ ​បានសម្រេច​ ជា​ឯកច្ឆន្ទ ដោយចំនួន៩សំឡេង នៃសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល ។

បទបញ្ជាផ្ទៃក្នុងរដ្ឋសភាកម្ពុជា ត្រូវបានប្រកាសឲ្យប្រើប្រាស់ ​នៅថ្ងៃទី២៧ ខេតុលា ឆ្នាំ២០២២ ត្រូវបានធ្វើវិសោធនកម្មបន្តបន្ទាប់ ចំនួន១០លើកមកហើយ ដើម្បីឲ្យខ្លឹមសារមានសង្គតិភាព​ទៅនឹង​បទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ​សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័ន​ជាតិព្រមទាំង សមស្រប តាមស្ថានភាពជាក់ស្ដែង ។ ចំណែកការធ្វើវិសោធនកម្មលើកទី១១នេះ ក្នុងគោលបំណងឱ្យខ្លឹម សារមានសង្គតិភាពទៅនឹងច្បាប់ធម្មនុញ្ញ ​ស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា៨៩ថ្មី មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី ​នៃរដ្ឋធម្មនុញ្ញ មាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ ធម្មនុញ្ញបន្ថែម ​សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័ន​ជាតិ ព្រមទាំងសមស្របតាមស្ថានភាព ​ជាក់ស្ដែង ​ធានាបាននូវនិរន្តភាពជាតិ និងធានាបាននូវកិច្ច​ដំណើរការជាប្រក្រតីរបស់រដ្ឋសភា ។

គួរបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្មប្រការ ២ថ្មី(ពីរ), ប្រការ ៥ថ្មី(ពីរ), ប្រការ ១០ថ្មី(បី), ប្រការ១៦ និងប្រការ៣៥ថ្មី ​នៃបទបញ្ជាផ្ទៃក្នុង ​នៃរដ្ឋសភាជាតិ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗ មួយចំនួន​ ក្នុងនោះធានាឲ្យរដ្ឋសភា ដែលជាស្ថាប័នមានអំណាចនីតិប្បញ្ញត្តិ មានដំណើរការ​ប្រព្រឹត្តទៅជា ប្រក្រតី ដោយរលូន និងប្រកបដោយនរន្តរភាពនៅគ្រប់កាលៈទេសៈ ​ដើម្បីធានា ការពារ ​និងថែរក្សានូវសន្តិភាព សន្តិសុខ សង្គម​ សណ្ដាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ​របស់​ប្រទេសជាតិ ។

ការធ្វើវិសោធនកម្មនេះ ក៏ដើម្បីធានាបាននូវការគោរពគោលការណ៍បែងចែកអំណាច ​លទ្ធិប្រជា ធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។​ ការកំណត់អំពីបែបបទ និងនីតិវិធី នៃ ការជ្រើសតាំងរចនាសម្ព័ន្ធដឹកនាំរដ្ឋសភា ​នៅដើមនីតិកាលនីមួយៗ នៅគ្រប់​កាលៈទេសៈ និងការផ្ដល់ សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល នៅដើមនីតិកាលនីមួយៗ​ នៃរដ្ឋសភា នៅគ្រប់កាលៈទេសៈ ព្រមទាំង ​ការអញ្ជើញសមាជិករាជរដ្ឋាភិបាល អមដោយឥស្សរជនជាអ្នក​ជំនាញ ក្នុងវិស័យណាមួយមកបំភ្លឺរដ្ឋសភា អំពីបញ្ហា ដែលមានសារសំខាន់ពិសេស និងចំនួន​តំណាងរាស្ត្រក្នុងការលើកសំណើជូនរដ្ឋសភា នូវញ្ញត្តិ បន្ទោសរាជរដ្ឋាភិបាល ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm